រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ប៉ូលីសសមុទ្រវៀតណាម |
ធ្វើការបកស្រាយអំពី របាយការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ប៉ូលីសសមុទ្រវៀតណាម ប្រធានគណៈកម្មា ធិការការពារជាតិនិងសន្តិសុខរបស់រដ្ឋសភា លោក Vo Trong Viet បានឲ្យដឹងថា៖ “គណៈកម្មការការពារជាតិនិងសន្តិសុខបានចាត់ទុកថា ការកសាងច្បាប់ប៉ូលីសសមុទ្រ វៀត ណាមត្រូវជ្រួតជ្រាបនិងអនុវត្តជាក់ស្តែងនូវគោលដៅ គោលនយោបាយរបស់ បក្សអំពីយុទ្ធសាស្ត្រ អភិវឌ្ឍន៍សមុទ្រដល់ឆ្នាំ២០២០។ ជាពិសេសគឺកំណត់ទិសដៅ យុទ្ធសាស្ត្រការពារជាតិ សន្តិសុខនិងកិច្ចការបរទេសលើសមុទ្រ”។
នាពេលរសៀលថ្ងៃដដែល សមាជិក សមាជិកាបានធ្វើការពិភាក្សានៅសាលប្រជុំដោយ ផ្តោតលើខ្លឹមសារផ្សេងគ្នានៃគម្រោងច្បាប់ការពារជាតិ (ធ្វើវិសោធនកម្ម)ផងដែរ៕