រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ស្តីពីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ HIV/AIDS |
នាព្រឹកថ្ងៃទី ២៣ ខែតុលា សមាជិក សមាជិកាសភា ដែលចូលរួមសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ បានផ្ទៀងស្តាប់នូវរបាយការណ៍ ស្តីពីសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺជំងឺ HIV/AIDS ហើយបានពិភាក្សាតាមអ៊ិនធឺរ ណែត អំពីសេចក្តីព្រាងច្បាប់នេះផងដែរ។
អង្គប្រជុំបានឯកភាពថា នាពេលបច្ចុប្បន្ននេះ ច្បាប់ស្តីពីបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ HIV/AIDS ឆ្នាំ ២០០៦ បានបង្ហាញពីចំណុចខ្វះខាត ហេតុដូច្នេះ ការធ្វើវិសោធនកម្មច្បាប់ជាប្រការចាំបាច់។ សមាជិក សភា លោក Pham Van Hoa នៃគណៈប្រតិភូ Dong Thap បានផ្តល់យោបល់ថា៖ “នៅក្នុងច្បាប់មាន បទប្បញ្ញត្តិមួយចំនួនទាក់ទងនឹងមុខសញ្ញា ដែលអាចទទួលបានព័ត៌មាន អ្នកដែលឆ្លងជំងឺ នៅមិនមានបទប្បញ្ញត្តិជាក់លាក់ដា តើអ្នកណាមានសិទ្ធិទទួលបានព័ត៌មានរបស់អ្នកផ្ទុកមេរោគ ដែលអាចនាំឱ្យមានការឆ្លងមេរោគ ទៅកាន់អ្នកដទៃ ដោយសារតែមិនមានព័ត៌មានអំពីអ្នកជំងឺ។ ដូច្នេះខ្ញុំ យល់ស្របនឹងសេចក្តីស្នើរបស់រដ្ឋាភិបាលស្តីពីភាពចាំបាច់និងវិសាលភាពនៃការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ ដើម្បីពង្រឹងបន្ថែមទៀតនូវការងារថែរក្សា និងលើកកម្ពស់សុខភាពប្រជាជនក្នុងស្ថានភាពថ្មី និងជំនះលើកំហិតនៃច្បាប់បច្ចុប្បន្ន សំដៅឆ្លើយតបតាមតម្រូវការនៃការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ HIV/AIDS”។
ជាមួយគ្នានេះ សមាជិក សមាជិការសភាក៏បានលើកឡើងថា គណៈចងក្រងគួរតែពិចារណាកែសម្រួលភាពការរក្សាព័ត៌មានសម្ងាត់របស់បុគ្គលនិងប្រជាជន ដែលឆ្លងមេរោគអេដស៍ដើម្បីធានានូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកដែលឆ្លងផងដែរ៕