រដ្ឋសភាពិភាក្សានៅសាលប្រជុំស្ដីពីគម្រោងច្បាប់ធានារ៉ាប់រងសង្គម (វិសោធនកម្ម)

Chia sẻ
(VOVWORLD) - រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គនៅសាលប្រជុំ ដើម្បីស្តាប់ និងពិភាក្សាលើរបាយការណ៍លទ្ធផល និងរបាយការណ៍ផ្ទៀងផ្ទាត់ស្តីពីការទទួលប្រជាពលរដ្ឋ ការធ្វើចំណាត់ការចំពោះលិខិតស្នាម។
រដ្ឋសភាពិភាក្សានៅសាលប្រជុំស្ដីពីគម្រោងច្បាប់ធានារ៉ាប់រងសង្គម (វិសោធនកម្ម) - ảnh 1សម័យប្រជុំលើកទី៦ រដ្ឋសភា នីតិកាលទី១៥។ រូបថត៖ quochoi.vn

បន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី១៥ នាព្រឹកថ្ងៃទី ២៣ វិច្ឆិកា សមាជិកសភាបានពិភាក្សានៅសាលប្រជុំអំពីគម្រោងច្បាប់ធានារ៉ាប់រងសង្គម (វិសោធនកម្ម)។ នាពេលរសៀល រដ្ឋសភាស្តាប់របាយការណ៍បំភ្លឺ ទទួលយក និងកែសម្រួលសេចក្ដីព្រាងច្បាប់ស្តីពីគ្រឹះស្ថានឥណទាន (វិសោធនកម្ម) ក្រោយមក សមាជិកសភាក៏បានពិភាក្សានៅសាលប្រជុំស្ដីពីខ្លឹមសារមួយចំនួន ដែលនៅមានមតិផ្សេងៗគ្នាអំពីសេចក្តីព្រាងច្បាប់នេះ ។

មុននោះ នាថ្ងៃទី ២២ វិច្ឆិកា រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គនៅសាលប្រជុំ ដើម្បីស្តាប់ និងពិភាក្សាលើរបាយការណ៍លទ្ធផល និងរបាយការណ៍ផ្ទៀងផ្ទាត់ស្តីពីការទទួលប្រជាពលរដ្ឋ ការធ្វើចំណាត់ការចំពោះលិខិតស្នាម និងឃ្លាំមើលការដោះស្រាយបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋដែលផ្ញើមកកាន់រដ្ឋសភាឆ្នាំ ២០២៣ និងពិភាក្សានៅសាលប្រជុំស្ដីពីគម្រោងច្បាប់អង្គការតុលាការប្រជាជន (វិសោធនកម្ម)៕

ប្រតិកម្មទៅវិញ