រដ្ឋសភាពិនិត្យមើលការលាលែងពីដំណែងរបស់ថ្នាក់ដឹកនាំរដ្ឋសភាមួយចំនួន

Chia sẻ
(VOV)_ក្នុងកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២មេសា បន្ទាប់ពីពេលសម្រេច​ការងារបោះឆ្នោតជ្រើសរើសប្រធានរដ្ឋ អង្គសន្និសីទបានស្ដាប់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អធិប្បាយអំពីការបញ្ចប់ដំណែងអនុប្រធាន​រដ្ឋសភា 
រដ្ឋសភាពិនិត្យមើលការលាលែងពីដំណែងរបស់ថ្នាក់ដឹកនាំរដ្ឋសភាមួយចំនួន - ảnh 1
រដ្ឋសភាពិនិត្យមើលការលាលែងពីដំណែងរបស់ថ្នាក់ដឹកនាំរដ្ឋសភាមួយចំនួន

(VOV)_ក្នុងកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២មេសា បន្ទាប់ពីពេលសម្រេច​ការងារ
បោះឆ្នោតជ្រើសរើសប្រធានរដ្ឋ អង្គសន្និសីទបានស្ដាប់ប្រធានរដ្ឋសភា លោកស្រី 
Nguyen Thi Kim Ngan អធិប្បាយអំពីការបញ្ចប់ដំណែងអនុប្រធាន​រដ្ឋសភា សមា
ជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិ របស់រដ្ឋសភា
 ប្រធានបណ្ដាស្ថានប័ននៃរដ្ឋសភា និងអគ្គសវនករជាតិ។ បណ្ដាសមាជិក សមា
ជិកាសភាពិភាក្សាតាមក្រុមៗ អំពីខ្លឹមសារទាំងនេះ។

          តាមរបៀបវារះ នារសៀលថ្ងៃនេះដែរ រដ្ឋសភាបានស្ដាប់គណៈកម្មាធិការ​
អចិន្ត្រៃយ៍រដ្ឋសភា ជូនដំណឹងអំពីលទ្ធផលពិភាក្សាតាមក្រុមៗ និងបំភ្លឺមតិរបស់
សមាជិកសភា អំពីការបញ្ចប់ដំណែងអនុប្រធានរដ្ឋសភា សមាជិកគណៈកម្មាធិ
ការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិ ប្រធានគណៈកម្មាធិការមួយ​
ចំនួននៃរដ្ឋសភា អគ្គសវនករជាតិ និងបោះឆ្នោតអនុម័តទៅលើមុខដំណែងទាំងនេះ៕

ប្រតិកម្មទៅវិញ