សមាជិករដ្ឋសភាចូលរួមសម័យប្រជុំលើកទី៥។ (រូបថត៖ VGP) |
នារសៀលថ្ងៃទី៣០ ឧសភា សមាជិករដ្ឋសភាដែលចូលរួមសម័យប្រជុំលើកទី៥ នៃរដ្ឋសភា នីតិកាលទី១៥ បានស្តាប់របាយការណ៍សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្ត ស្តីពីការបោះឆ្នោតទំនុកចិត្តចំពោះអ្នកកាន់មុខតំណែងដែលរដ្ឋសភា ក្រុមប្រឹក្សា ប្រជាជនបោះឆ្នោតឬអនុម័ត (ធ្វើវិសោធនកម្ម)។ ប្រធានគណៈកម្មាធិការទទួលបន្ទុក ការងារសមាជិករដ្ឋសភាលោកស្រី Nguyen Thi Thanh បានឲ្យដឹងថា៖ “ការកសាងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះ គឺសំដៅធ្វើស្ថាប័នភាវូបនីយ កម្មនូវគោលជំហរ គោលមាគ៌ារបស់ការិយាល័យនយោបាយ ស្តីពីការងារកម្មាភិបាល និងការបោះឆ្នោតទំនុកចិត្តចំពោះតំណែងដឹកនាំ គ្រប់គ្រងនៅក្នុងប្រព័ន្ធនយោបាយ។ ធានាសមាកាលកម្មនៃប្រព័ន្ធច្បាប់ ក្នុងបរិបទដែលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋសភាបានធ្វើ វិសោធនកម្ម និងបំពេញបន្ថែមនូវច្បាប់មួយចំនួនដែលមានខ្លឹមសារពាក់ព័ន្ធនឹងការ បោះឆ្នោតទំនុកចិត្តក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន”។
ទាក់ទងនឹងមូលដ្ឋានសម្រាប់វាយតម្លៃកម្រិតទំនុកចិត្ត សេចក្តីព្រាងសេចក្តី សម្រេចចិត្ត បានកំណត់យ៉ាងលម្អិតនូវខ្លឹមសារអំពីលក្ខណៈវិនិច្ឆ័យដ៏សមស្រប ហើយបំពេញបន្ថែមនូវខ្លឹមសារអំពីទំនួលខុសត្រូវរបស់មនុស្សដែលបានទទួលការបោះឆ្នោតទំនុកចិត្ត។ លទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងបរិហារក្នុងវិស័យ និងវិសាលភាពដែលគេទទួលខុសត្រូវ; ការគោរព ការផ្ទៀងស្តាប់ និងការស្រាវជ្រាវ ដើម្បីដោះស្រាយមតិយោបល់របស់អ្នកបោះឆ្នោត និងប្រជាជន; លទ្ធផលនៃការអនុវត្តការសន្យា (ប្រសិនបើមាន)៕