ប្រធានព្រឹទ្ធសភាពបូលីវី លោកស្រី Eva Copa (រូបថត៖ Cronica) |
សេចក្តីព្រាងច្បាសប់ត្រូវបានសភាទាំងពីរជាន់របស់បូលីវីអនុម័តនោះ នឹងត្រូវដាក់ជូនទៅប្រធានាធិបតីបណ្តោះអាសន្ន លោកលោកស្រី Jeanine Anez។ ហើយលោកស្រី Jeanine Anez គ្រោងនឹង ចុះហត្ថលេខាលើឯកសារនេះឲ្យក្លាយទៅជាច្បាប់តែម្តង។
ក្នុងចំណោមបទប្បញ្ញត្តិនៃច្បាប់នេះរួមមានមាត្រាលុបចោលលទ្ធផលនៃការបោះ ឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី ២០ ខែតុលា និងអនុញ្ញាតឲ្យ ការបោះ ឆ្នោតថ្មី។ លើសពីនេះទៀត ច្បាប់នេះក៏មិនអនុញ្ញាតឱ្យមនុស្សម្នាក់ដែលធ្លាប់ធ្វើជាប្រធានាធិបតីអាចកាន់តំណែង ២ អាណត្តិទៀតទេ ដើម្បីឈរឈ្មោះបោះឆ្នោតតាំងជាប្រមុខប្រទេសឡើងវិញម្តងទៀតឡើយ៕