រដ្ឋសភាបានអនុម័តលើច្បាប់សំខាន់មួយចំនួន

Chia sẻ
Vovworld-នារសៀលថ្ងៃទី២៣មិថុនា រដ្ឋសភាវៀតណាមបានប្រជុំពេញ​អង្គ​​នៅសាលប្រជុំ អនុម័តលើច្បាប់ការពារបរិស្ថាន(វិសោធនកម្ម)និង​ពិភាគ្សា​អំពីគំរោងច្បាប់វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់អនុវត្ត​សាលក្រមរដ្ឋបវេណី។
រដ្ឋសភាបានអនុម័តលើច្បាប់សំខាន់មួយចំនួន - ảnh 1
រដ្ឋសភាបានអនុម័តលើច្បាប់សំខាន់មួយចំនួន (VOV)

        Vovworld-នារសៀលថ្ងៃទី២៣មិថុនា រដ្ឋសភាវៀតណាមបានប្រជុំពេញ​អង្គ​​
នៅសាលប្រជុំ អនុម័តលើច្បាប់ការពារបរិស្ថាន(វិសោធនកម្ម)និង​ពិភាគ្សា​អំពី
គំរោងច្បាប់វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់អនុវត្ត​សាល
ក្រមរដ្ឋបវេណី។

        មុននោះនាពេលព្រឹកថ្ងៃទី២៣មិថុនា រដ្ឋសភាបានអនុម័តលើច្បាប់គយ​(វិសោធនកម្ម)និងពិភាគ្សានៅសាលប្រជុំអំពីពង្រាងច្បាប់វិនិយោគ(វិសោធនកម្ម)។ រួមមតិទៅក្នុងពង្រាងច្បាប់វិនិយោគ(វិសោធនកម្ម) សមាជិកសមាជិការ​សភា​មួយ
ចំនួនបានចាត់ទុកថា ខ្លឹមសារជាច្រើនក្នុងពង្រាងច្បាប់មានចរិតលក្ខណៈ​លោត​
ផ្លោះអំពីរបប រួមចំណែកលើកកំពស់ចរិតលក្ខណៈតម្លាភាពទាក់ទាញនិង​សម័ត្ថភាពរបស់បរិយាកាសវិនិយោគ។

        កត់សម្គាល់ការខំប្រឹងប្រែងកំណែទម្រង់សំណុំបែបបទរដ្ឋបាលសំរាប់​វិនិយោគិន ក្នុងនោះមានការលុបចោលការផ្ដល់លិខិតចុះឈ្មោះវិនិយោគ ប៉ុន្តែ​សមាជិកសភា
មួយចំនួននៅឆ្ងល់អំពីលទ្ធភាពគ្រប់គ្រងរដ្ឋអំពីទុនវិនិយោគ ពិសេស​គឺចរន្តទុន
វិនិយោគផ្ទាល់ពីបរទេស។ លោក Tran Du Lich សមាជិក​សភា​ទីក្រុងហូជីមិញបាន
ស្នើរថា៖

        “ច្បាប់វិនិយោគត្រូវដាក់ចេញគោលនយោបាយអាទិភាពជួយឧបត្ថម្ភ​វិនិយោគិន។ នៅទីនេះបែងចែកជា២ផ្នែក ជួយឧបត្ថម្ភនិងអាទិភាព។​ ទី២គឺ​គ្រប់​គ្រង​២ចរន្តទុន
វិនិយោគ ពីបរទេសចូលមកវៀតណាមនិងពីវៀតណាមទៅ​ឯបរទេស។ ទី៣គឺចំពោះ
បណ្ដាប្រភេទផ្សេងៗ យើងត្រូវកំណត់លក្ខណៈ​ប្រើ​ប្រាស់​ប្រភពកំលាំងក្នុងប្រទេស
ដូចជាដីធ្លី ឥណ្ទាន ទុនតឹងរឹងជាង ដើម្បីប្រភព​កំលាំង​រដ្ឋត្រូវបែងចែកយ៉ាងល្អបំផុត៕”

ប្រតិកម្មទៅវិញ