|
រដ្ឋសភាបានពិភាគ្សាអំពីពង្រាងថវិការរដ្ឋឆ្នាំ២០១៣ (VOV) |
Vovworld-ពិភាគ្សាអំពីការអនុវត្តពង្រាងថវិការរដ្ឋឆ្នាំ២០១៣ ពង្រាងថវិការ
រដ្ឋនិងវិធានការបែងចែកថវិការមជ្ឈឹមឆ្នាំ២០១៤ បណ្ដាសមាជិកសមាជិការសភា
សុទ្ធតែបានឯកភាពជាមួយរបាយការណ៍របស់រដ្ឋាភិបាលនិងបណ្ដាដំណោះ
ស្រាយអនុវត្តប្រមូលចំណាយថវិការរដ្ឋឆ្នាំ២០១៣ ពង្រាងឆ្នាំ២០១៤។ សមាជិក
សភាមណ្ឌល Binh Dinh លោក Nguyen Huu Duc បានលើកមតិថា៖
“គ្រប់គ្រងថវិការរដ្ឋត្រូវប្រុងប្រយ័ត្ន យកចិត្តទុកដាក់ជាច្រើនជាងដល់ផ្នែកប្រមូលក្នុងប្រទេសក្នុងលក្ខណសេដ្ឋកិច្ចជួបការលំបាក។ បទពិសោធន៍បានស
ឲ្យឃើញថា ក្នុងពេលដែលថវិការរដ្ឋជួបការលំបាកនោះការរៀបចំរបនាសម្ព័ន្ធ
ប្រមូលចំណាយថវិការរដ្ឋត្រូវបានដាក់ឡើងជួរមុខ។ ចំពោះការចំណាយថវិការ
រដ្ឋនោះទិសរួមគឺរៀបចំឡើងវិញធានាចំណាយឲ្យផលប្រយោជន៍សង្គម ធានា
សុខុមាលភាពសង្គមនិងមនុស្ស។”
ដំណាងភាគច្រើនក៏បានឯកភាពជាមួយសំណើររបស់រដ្ឋាភិបាលផ្សព្វផ្សាយ
បន្ថែមប័ណ្ណជាតិរដ្ឋាភិបាលមានតំលៃ១៧០លានលានដុងដំណាក់កាល២០១៤-
២០១៦និងវិធានការបែងចែកទុនប័ណ្ណជាតិ។ លោក Cao Sy Kiem សមាជិកសភា
មណ្ឌល Thai Binh បានចាត់ទុកថា៖
“អំពីប័ណ្ណជាតិ យើងខ្ញុំយល់ព្រមបណ្ដាខ្លឹមសារដែលរដ្ឋាភិបាលលើកឡើងនោះគឺប្រមូលផ្ដុំទៅក្នុងដំបន់ព្រៃភ្នំ កន្លែងលំបាក។ ប៉ុន្តែយើងខ្ញុំស្នើរថា ត្រូវ
វិនិយោគទុនប័ណ្ណជាតិទៅក្នុងមណ្ឌលវិស័យដែលអាចពង្រីកប្រសិទ្ធភាពភ្លាមៗ មានកំលាំងរីករាលដាលដ៏ធំធេងដូចជាបញ្ហាកសាងជនបទសុខាភិបាលទឹកស្អាត
ជាដើម៕”