រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្តសញ្ញាណកម្ម

Chia sẻ

(VOVWORLD) - បន្តកម្មវិធីសម័យប្រជុំលើកទី៦ នៅព្រឹកថ្ងៃទី ២៥ តុលា រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្តសញ្ញាណកម្ម។ អង្គប្រជុំបានបញ្ជាក់ពីភាពចាំបាច់នៃការធ្វើ វិសោធនកម្មច្បាប់ ដើម្បីកែលម្អប្រព័ន្ធទិន្នន័យអំពីប្រជាជន ហើយជំនះលើចំណុច ខ្វះខាតនៃច្បាប់ស្ដីពីអត្តសញ្ញាណកម្ម។

រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្តសញ្ញាណកម្ម - ảnh 1នៅព្រឹកថ្ងៃទី២៥ ខែតុលា រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្តសញ្ញាណកម្ម។ រូបថត៖ TTXVN
ទាក់ទងនឹងខ្លឹមសារដែលបង្ហាញនៅលើអត្តសញ្ញាណប័ណ្ណ មតិយោបល់មួយ ចំនួនបានស្នើឱ្យមានការពិនិត្យឡើងវិញ និងវាយតម្លៃបន្ថែមអំពីការផ្លាស់ប្តូរព័ត៌មាន ដែលបង្ហាញនៅលើអត្តសញ្ញាណប័ណ្ណ។ អង្គប្រជុំក៏បានសង្កត់ធ្ងន់ថា ការបំពេញ បន្ថែមបទប្បញ្ញត្តិស្តីពីការរួមបញ្ចូលព័ត៌មានត្រូវតែមានស្ថិរភាព ដែលត្រូវបានប្រើ ប្រាស់ជាប្រចាំរបស់ប្រជាពលរដ្ឋ ជួយកាត់បន្ថយការងារឯកសារ និងអនុវត្តន៍កំណែទម្រង់រដ្ឋបាល។
ទាក់ទិននឹងបញ្ហាគ្រប់គ្រងជនដើមកំណើតវៀតណាមមិនទាន់កំណត់សញ្ជាតិដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម សមាជិករដ្ឋសភាជាច្រើនបានសង្កត់ធ្ងន់ថា ប្រជាជនដើមកំណើតវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមគឺជាផ្នែកមួយមិនតូចតាច និងមិនអាចកាត់ផ្តាច់ចេញពីប្រជាជាតិបាន ហើយត្រូវតែទទួលស្គាល់ ដោយរដ្ឋនិងសង្គម។ អាស្រ័យហេតុនេះ សមាជិករដ្ឋសភាទាំងនេះ គាំទ្រសេចក្ដីព្រាង ច្បាប់ដោយកំណត់ថា  ការផ្ដល់លិខិតបញ្ជាក់អត្តសញ្ញាណដល់ជនដើមកំណើតវៀត ណាម ដោយមិនចាំបាច់ផ្ដល់អត្តសញ្ញាណប័ណ្ណដូចពលរដ្ឋវៀតណាម គឺសមស្រប ទាំងស្រុង។ បទប្បញ្ញត្តិនេះបង្ហាញពីទំនួលខុសត្រូវរបស់រដ្ឋ និងជាមូលដ្ឋានដើម្បី ប្រជាជនដើមកំណើតវៀតណាមមានលក្ខខណ្ឌក្នុងការបំពេញទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម និងមូលដ្ឋានដែលពួកគេកំពុងរស់នៅ៕

ប្រតិកម្មទៅវិញ