រដ្ឋសភាបន្តសកម្មភាពសួរដេញដោល

Chia sẻ
(VOVworld) - សកម្មភាពសួរដេញដោលនិងឆ្លើយការ
សួរដេញដោលបន្តប្រព្រឹត្ត ទៅនារសៀលថ្ងៃទី១៦
វិច្ឆិកា នៅសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី
 ១៣។សមាជិកសមាជិកាសភាបានសួរដេញដោល
អំពីបញ្ហាទាក់ទិនដល់សេដ្ឋ កិច្ចសង្គម អប់រំ បណ្ដុះបណ្ដាល ពលកម្ម កសិកម្ម សុខាភិបាលជាដើម។
រដ្ឋសភាបន្តសកម្មភាពសួរដេញដោល - ảnh 1
រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មលោក Vu Huy Hoang ឆ្លើយការសួរដេញដោល

(VOVworld) - សកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោលបន្តប្រព្រឹត្ត
ទៅនារសៀលថ្ងៃទី១៦ វិច្ឆិកា នៅសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៣។
សមាជិកសមាជិកាសភាបានសួរដេញដោលអំពីបញ្ហាទាក់ទិនដល់សេដ្ឋកិច្ចសង្គម
 អប់រំ បណ្ដុះបណ្ដាល ពលកម្ម កសិកម្ម សុខាភិបាលជាដើម។មានរដ្ឋមន្រ្តីចំនួន៥
រូបនិងមេដឹកនាំផ្នែក១រូបចូលរួមការសួរដេញដោលនេះ។
នៅពេលឆ្លើយការសួរដេញដោលអំពីគោលនយោបាយជំលៀសប្រជាជនឲ្យតាំង
ទីលំនៅថ្មីក្នុងគំរោងការណ៍ធារាសាស្ត្រ វារីអគ្គីសនីដើម្បីស្ថិរភាពជីវភាពរស់នៅ
ប្រជាជន រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មលោក Vu Huy Hoang បានទទួល
ស្គាល់ការទទួលខុសត្រូវលើការគ្រប់គ្រងទីផ្សារមិនទាន់បានល្អ។ដើម្បីដោះស្រាយ
បញ្ហានេះ លោក Vu Huy Hoang បានឲ្យដឹងថា៖
“ត្រូវលើកកំពស់ការទទួលខុសត្រូវរបស់កម្លាំងគ្រប់គ្រងទីផ្សារ។យើងខ្ញុំបាន
កសាងគំរោងការណ៍លើកកំរិតនាយកដ្ឋានគ្រប់គ្រងទីផ្សារក្លាយទៅជាអគ្គនាយក
ដ្ឋានគ្រប់គ្រងទីផ្សារដើម្បីបង្កើនថែមទៀតនូវ​ឯកភាពក្នុងការបញ្ជាណែនាំរវាង
ស្ថាប័នគ្រប់គ្រងទីផ្សារនៃក្រសួងជាមួយស្ថាប័ននៃតំបន់”៕

ប្រតិកម្មទៅវិញ