រដ្ឋសភាបន្តពិភាក្សាអំពីគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ក្រមព្រហ្មទណ្ឌ

Chia sẻ
(VOVWORLD) -បន្តកម្មវិធីនៃកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២៧ ឧសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំសន្និសីទផ្តល់យោបល់ទៅលើ គំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ព្រហ្មទណ្ឌ ២០១៥។ 
រដ្ឋសភាបន្តពិភាក្សាអំពីគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ក្រមព្រហ្មទណ្ឌ - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan (រូបថតៈ  PLO.VN)

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីសន្និសីទ ។នៅក្នុងសន្និសីទនេះ តំ ណាងជាច្រើនបានផ្តល់ មតិលើខ្លឹមសារមួយចំនួន ស្តីពី ការលើកលែងការទទួលខុសត្រូវព្រហ្មទណ្ឌសម្រាប់មេធាវីដែលមិនបរិហារបទល្មើស ការ រំលោភលើសុវត្ថិភាពចំណីអាហារ ជាដើម។

        មុននោះ រដ្ឋសភាបានចំណាយពេលវេលាមួយថ្ងៃ សម្រាប់ពិភាក្សាអំពីគំរោង ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់ព្រហ្មទណ្ឌ២០១៥។ តំណាងទាំងអស់បានឯកភាពចាត់ទុកថា នេះជាក្រមច្បាប់សំខាន់ តម្រូវឲ្យរដ្ឋសភា បន្តការពិភាក្សាមត់ចត់មុននឹងអនុម័តផងដែរ៕

ប្រតិកម្មទៅវិញ