រដ្ឋសភាបញ្ចប់ការសួរដេញដោលនិងឆ្លើយសំណួរដេញដោលសមាជិករដ្ឋាភិបាល

Chia sẻ
(VOVWORLD) -សម័យសួរដេញដោលសមាជិករដ្ឋាភិ បាលក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀត ណាមនីតិកាលទី១៤បានបញ្ចប់នាល្ងាចថ្ងៃទី១៥មិថុនាក្រោយរយៈ ពេល៣ថ្ងៃធ្វើការ។មុននោះ ឧបនាយយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានតាងនាមនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជូនដំណឹងនិងបំភ្លឺច្បាស់ នូវបញ្ហាមួយចំនួនក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាលនិងការឆ្លើយសំណួរដេញដោលរបស់សមាជិក សមាជិកាសភា។
រដ្ឋសភាបញ្ចប់ការសួរដេញដោលនិងឆ្លើយសំណួរដេញដោលសមាជិករដ្ឋាភិបាល - ảnh 1ទិដ្ឋភាពនៃការសួរដេញដោលនៅសាលប្រជុំ (រូបថតៈ Đình Nam) 

សំណួរដេញដោលសម្រាប់ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh គឺផ្តោតសំខាន់លើការដោះស្រាយគំរោងការណ៍សំខាន់ៗដែលត្រូវខាតបង់និងល្បឿនកសាងសំណង់គមនាគមន៍មួយចំនួន រួមទាំងការស្វែងរកទីផ្សារនាំចេញកសិផលជាដើម។

        ស្តីពីបញ្ហាវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់វាលសណ្តរទន្លេ Cuu Long លោក Truong Hoa Binh បានឲ្យដឹងថា រដ្ឋាភិបាលនឹងពិនិត្យឡើងវិញលើគំរោងការ កំពុងកក់ស្ទះទាំង២៦។ តាមមតិរបស់លោកថា កត្តាសម្រាប់ជម្រុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចគឺមានការតភ្ជាប់តំបន់។ ដើម្បីអនុវត្តប្រកបដោយជោគជ័យប្រការនេះ លោក Truong Hoa Binh បានឲ្យដឹងថា៖

        “តំបន់សេដ្ឋកិច្ច មិនមែនជាថ្នាក់រដ្ឋបាលទេ តាមនោះចង់ពង្រីកកម្លាំងពលំរបស់តំបន់ នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យក្រសួង ស្ថាប័ននានា គប្បីមានការ តភ្ជាប់តំបន់។ រដ្ឋាភិបាលក៏បានដាក់ជូនរដ្ឋសភា រៀបចំផែនការ ដើម្បីដោះស្រាយ ជាស្រាចបាច់និងពង្រីកនូវប្រសិទ្ធភាពការចងសម្ព័ន្ធតំបន់ ព្រមទាំងពង្រីកការទទូល ខុសត្រូវរបស់តំបន់នីមួយៗ ឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចទីផ្សារនិងការធ្វើ សមាហរណកម្ម”។

        នាពេលល្ងាច ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ថ្លែងមតិបុករសូបរយៈពេល៣ថ្ងៃធ្វើការ៖

        “ជារួម ការសួរដេញដោលនិងឆ្លើយសំនួរសួរដេញដោល បានប្រព្រឹត្តទៅក្នុង បរិយាកាសប្រជាធិបតេយ្យ។តាមរយៈការសួរដេញដោលនេះ សរឲ្យឃើញនូវបញ្ហា ជាច្រើនដែលបានរដ្ឋសភាជ្រើសរើសនោះគឺសមស្របណាស់។ សមាជិក សមាជិកា សភាបានសម្តែងនូវស្មារតីខ្ពស់ចំពោះអ្នកបោះឆ្នោតផងដែរ”៕

ប្រតិកម្មទៅវិញ