រដ្ឋសភានីតិកាលទី១៥៖ អនុម័តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន សុខាភិបាល និងបោះឆ្នោតជ្រើសតាំងអគ្គសវនកររដ្ឋ

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Dao Hong Lan កើតនៅឆ្នាំ ១៩៧១ ធ្លាប់ជាលេខាគណៈកម្មាធិការបក្សខេត្ត Bac Ninh អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច។
រដ្ឋសភានីតិកាលទី១៥៖ អនុម័តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន សុខាភិបាល និងបោះឆ្នោតជ្រើសតាំងអគ្គសវនកររដ្ឋ - ảnh 1រដ្ឋសភានីតិកាលទី១៥អនុម័តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន សុខាភិបាល និងបោះឆ្នោតជ្រើសតាំងអគ្គសវនកររដ្ឋ (រូបថត៖ VNA)

នារសៀលថ្ងៃទី ២១ តុលា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ ដោយទទួលបានសម្លេងគាំទ្រចំនួន ៤៥៩/៤៦០ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសតាំងលោក Ngo Van Tuan សមាជិកមជ្ឈិមបក្ស អគ្គរងសវនកររដ្ឋ ទទួលបន្ទុកសវនកម្មរដ្ឋកាន់តំណែងជាអគ្គសវនកររដ្ឋអាណត្តិ ២០២១ - ២០២៦។

ដោយទទួលបានសម្លេងគាំទ្រចំនួន ៤៣៤/៤៥៨ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្ត ដោយអនុម័តលើការតែងតាំងលោកស្រី Dao Hong Lan សមាជិកមជ្ឈិមបក្ស រដ្ឋមន្ត្រីស្តីទីក្រសួងសុខាភិបាលឲ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលអាណត្តិ ២០២១-២០២៦; លោក Nguyen Van Thang សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Dien Bien កាន់តំណែងជារដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូនអាណត្តិ ២០២១ - ២០២៦។

អគ្គសវនកររដ្ឋ លោក Ngo Van Tuan កើតនៅឆ្នាំ ១៩៧១ ធ្លាប់ទទួលមុខតំណែងជាច្រើនដូចជា អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លេខាគណៈកម្មាធិការបក្សខេត្ត Hoa Binh អគ្គរងសវនកររដ្ឋទទួលបន្ទុកសវនកម្មរដ្ឋ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Dao Hong Lan កើតនៅឆ្នាំ ១៩៧១ ធ្លាប់ជាលេខាគណៈកម្មាធិការបក្សខេត្ត Bac Ninh អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច។

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van Thang កើតនៅឆ្នាំ ១៩៧៣ ធ្លាប់កាន់តំណែងជាលេខាគណៈកម្មាធិការបក្សខេត្ត Dien Bien ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ៕

ប្រតិកម្មទៅវិញ