រដ្ឋសភានឹងអនុម័តលើគំរោងច្បាប់អង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេសឆាប់រហ័រ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៤ មករា ក្រុមប្រឹក្សាត្រួតពិនិត្យនៃគណៈកម្មការគំរោងការទទួល បន្ទុកបង្កើតបណ្ដាមណ្ឌលរដ្ឋបាលពិសេសដឹកនាំដោយរដ្ឋមន្ត្រីក្រសូងមហាផ្ទៃវៀតណាម លោក Le Vinh Tan បាន
ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Khanh Hoa (ភាគ កណ្ដាលវៀតណាម
) អំពីផែនការរៀបចំអង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេស Van Phong ខាងជើង ខេត្ត Khanh Hoa។ 
រដ្ឋសភានឹងអនុម័តលើគំរោងច្បាប់អង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេសឆាប់រហ័រ - ảnh 1 រដ្ឋសភានឹងអនុម័តលើគំរោងច្បាប់អង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេសឆាប់រហ័រ

(VOV5) – នារសៀលថ្ងៃទី ៤ មករា ក្រុមប្រឹក្សាត្រួតពិនិត្យនៃគណៈកម្មការគំរោងការទទួល បន្ទុកបង្កើតបណ្ដាមណ្ឌលរដ្ឋបាលពិសេសដឹកនាំដោយរដ្ឋមន្ត្រីក្រសូងមហាផ្ទៃវៀតណាម លោក Le Vinh Tan បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Khanh Hoa (ភាគ កណ្ដាលវៀតណាម) អំពីផែនការរៀបចំអង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេស Van Phong ខាងជើង ខេត្ត Khanh Hoa។ ក្នុងជំនួបធ្វើការនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Le Vinh Tan បានចាត់ទុកថា៖ ការកសាងអង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេសគឺជាបញ្ហាថ្មីថ្មោងនៅវៀត ណាម។ ដោយឈរលើមូលដ្ឋានច្បាប់មានស្រាប់នាបច្ចុប្បន្ន យន្តការអន្តរជាតិ និងការវាយ តំលៃការជះឥទ្ធិពលនៃតំបន់រដ្ឋបាលពិសេស ក្រុមប្រឹក្សានឹងពិចារណា សុក្រិត្យគំរោងការ ស្តីពីការបង្កើតតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស។ រដ្ឋមន្ត្រី Le Vinh Tan បានឲ្យដឹងថា៖

        «ពីឥឡូវនេះដល់ចុងខែឧសភា នៅមានភារកិច្ចជាច្រើនដើម្បីសម្រេច។ ការត្រួតពិនិត្យ លើកនេះត្រឹមតែជាខ្លឹមសារទី ៦ ក្នុងចំណោមភារកិច្ចចំនួន ១២ ដែលក្រុមប្រឹក្សាត្រួតពិនិត្យ ត្រូវអនុវត្ត។ យើងគប្បីរៀបចំសិក្ខាសាសាការសន្ទនាដើម្បីពិនិត្យមើលឡើងវិញរាយការណ៍ ជូនរដ្ឋាភិបាលនិងការរិយាល័យនយោបាយ។ ជំហានចុងក្រោយគឺសុក្រិត្យសំណុំឯកសារ ដើម្បីរដ្ឋាភិបាលដាក់ជូនឡើងរដ្ឋសភា៕»

ប្រតិកម្មទៅវិញ