រដ្ឋសភាធ្វើការសួរដេញដោល និងឆ្លើយសំណួរដេញដោល

Chia sẻ
(VOVWORLD) - យោងតាមកម្មវិធីនៃសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ នារសៀលថ្ងៃទី ៧ មិថុនា សមាជិករដ្ឋសភាចាប់ផ្ដើមសួរដេញដោល និងឆ្លើយសំណួរដេញដោល។ 
រដ្ឋសភាធ្វើការសួរដេញដោល និងឆ្លើយសំណួរដេញដោល - ảnh 1ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម

សម័យសួរដេញដោលរបស់រដ្ឋសភានឹងត្រូវបានរៀបចំឡើងក្នុងរយៈពេល ២ ថ្ងៃកន្លះ ចាប់ពីរសៀលថ្ងៃទី ៧ ដល់ថ្ងៃទី ៩ មិថុនា។ តាមរយៈការបូកសរុបមតិរបស់សមាជិករដ្ឋសភានោះ ក្រុមបញ្ហាដែលត្រូវបានជ្រើសរើសសួរដេញដោលនៅក្នុងសម័យប្រជុំលើកនេះរួមមាន៖ ហិរញ្ញវត្ថុ; ធនាគារ; ការដឹកជញ្ជូន; កសិកម្ម និងអភិវឌ្ឍជនបទ។ នៅចុងបញ្ចប់នៃសម័យសួរដេញដោល ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Binh Minh បានឆ្លើយសំណួរដេញដោលរបស់សមាជិករដ្ឋសភាស្ដីពីបណ្ដាបញ្ហាពាក់ព័ន្ធនឹងការងាសម្របសម្រួលរបស់រដ្ឋាភិបាល។ ក្រោយពីសកម្មភាពសួរដេញដោល រដ្ឋសភានឹងចេញសេចក្តីសម្រេចចិត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពអនុវត្តន៍ ធ្វើជាមូលដ្ឋានឃ្លាំមើលការអនុវត្ត។

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Le Minh Hoan ទទួលខុសត្រូវឆ្លើយសំណួរអំពីក្រុមបញ្ហាលើវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានទទួលខុសត្រូវឆ្លើយសំណួរអំពីក្រុមបញ្ហាលើវិស័យហិរញ្ញវត្ថុ។ទេសាភិបាលធនាគាររដ្ឋវៀតណាម Nguyen Thi Hong ទទួលខុសត្រូវឆ្លើយសំណួរអំពីក្រុមបញ្ហាលើវិស័យធនាគារ។ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូនលោក Nguyen Van The បានទទួលខុសត្រូវឆ្លើយសំណួរអំពីក្រុមបញ្ហាលើវិស័យ គមនាគមន៍ និងដឹកជញ្ជូនផងដែរ៕

ប្រតិកម្មទៅវិញ