|
រដ្ឋសភាត្រូវបង្កើនការរួមសហការបំរើសកម្មភាពឃ្លាំមើល(vov) |
(VOV)_ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh
Ngoc Son នាព្រឹកថ្ងៃទី ២៤ កុម្ភះ នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យរដ្ឋសភា វៀត ណាម បានរៀបចំសន្និសីទស្ដីពីការងារសហការបំរើសកម្មភាពឃ្លាំមើលនៃរដ្ឋសភា
វៀតណាម។ ដើម្បីលើកកំពស់ប្រសិទ្ធិភាពរបស់រដ្ឋសភា គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា ពិសេសគឺក្នុងសកម្មភាពឆ្លើយសួរដេញដោល បណ្ដាដំណាងបានស្នើថា៖សកម្មភាពឃ្លាំមើលត្រូវក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងថែមទៀត បង្កើនការឃ្លាំមើល
ឯកសារ ឃ្លាំមើលជំនាញ …។ល។
សន្និដ្ឋានសន្និសីទ អនុប្រធានរដ្ឋសភា លោក Huynh Ngoc Son បានស្នើគ្រប់ ស្ថាប័ន អង្គការបំរើសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភា ត្រូវរួមសហការយ៉ាងជិតស្និទ្ធជាង ជាមួយស្ថាប័នទាក់ទិននានា របាយការណ៍ ឃ្លាំមើលត្រូវមានគុណភាព បំពេញល្អរាល់គោលដៅរបស់អ្នកបោះឆ្នោត…។ល៕