រដ្ឋសភាកម្ពុជាស្នើបែងជែកអាសនៈរបស់​ CNRP​ ឲ្យគណៈបក្សនយោបាយផ្សេងៗ

Chia sẻ
(VOVworld) – រដ្ឋសភានៃ ប្រទេសនេះនឹងដាក់ជូនឯកសារ
ដល់ព្រះមហាក្សត្រ ព្រមទាំង ផ្ញើមកគណៈកម្មា ធិការរៀបចំ
ការបោះឆ្នោតជាតិកម្ពុជា (NEC) និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញអំពី
ការដែល សមាជិកសភានៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP)
 មិនចូលរួមរដ្ឋសភាក្នុង រយៈពេល ៣ ខែ ដើម្បីឲ្យស្ថាប័ននេះដោះ
ស្រាយបញ្ហាទៅតាមច្បាប់។
រដ្ឋសភាកម្ពុជាស្នើបែងជែកអាសនៈរបស់​ CNRP​ ឲ្យគណៈបក្សនយោបាយផ្សេងៗ - ảnh 1
ប្រធានគណបក្ស CNRP លោក សម រង្ស៊ី  (Image: Vietnam+)

(VOVworld) – ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន នាថ្ងៃទី ៣០ ធ្នូ អនុប្រធានទី ១ រដ្ឋសភាកម្ពុជា លោក ងួន ញ៉ិល បានឲ្យដឹងថា៖ រដ្ឋសភានៃប្រទេសនេះនឹងដាក់ជូន
ឯកសារដល់ព្រះមហាក្សត្រ ព្រមទាំង ផ្ញើមកគណៈកម្មា ធិការរៀបចំការបោះឆ្នោត
ជាតិកម្ពុជា (NEC) និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញអំពីការដែលសមាជិកសភានៃគណៈបក្ស
សង្គ្រោះជាតិកម្ពុជា (CNRP) មិនចូលរួមរដ្ឋសភាក្នុង រយៈពេល ៣ ខែ ដើម្បីឲ្យស្ថាប័ន
នេះដោះស្រាយបញ្ហាទៅតាមច្បាប់។ ការបែងជែកអាសនៈរបស់សមាជិកសភាចំនួន
៥៥ រូបនៃគណៈបក្ស CNRP នឹងត្រូវបានអនុវត្តតាមមាត្រាលេខ ៥៣ ក្នុងរដ្ឋធម្មនុញ្ញ។ ទាក់ទិនដល់ការចរចារ រវាងគណៈបក្សប្រជាជនកម្ពុជា (CPP) និង CNRP រដ្ឋមន្ត្រី
ក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខឿវ ​កា​ញារីទ្ធ បានឲ្យ
ដឹងថា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានយល់ព្រមជួបចរចារ
ជាមួយ ប្រធានគណបក្ស CNRP លោក សម រង្ស៊ី នាថ្ងៃទី ២ មករា ឆ្នាំ ២០១៤ ដើម្បី ពិភក្សាអំពីកំណែទម្រង់ការបោះឆ្នោត។ ទោះបីជា លោក សម រង្ស៊ី មានគំនិត លើកឡើងបញ្ហាប្រាក់បៀវត្សរ៍របស់ប្រជាពលករក្នុងការចរចារលើកនេះ។ ប៉ុន្តែ
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា៖ ការចរចារនេះគ្រាន់តែជាកិច្ចពិភាក្សា
អំពី ការបោះឆ្នោតនិងកំណែទម្រង់ NEC តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ