រដ្ឋសភាកម្ពុជា នីតិកាលទី៧ បើកសម័យប្រជុំដំបូង

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃដដែល តំណាងរាស្រ្តទាំងមូលអញ្ជើញចូលព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រព្រះបាទនរោត្តម សីហមុនី។
រដ្ឋសភាកម្ពុជា នីតិកាលទី៧ បើកសម័យប្រជុំដំបូង - ảnh 1ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២១ សីហា នៅរាជធានីភ្នំពេញ រដ្ឋសភាកម្ពុជានីតិកាលទី៧ បានបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលជិតមួយខែបន្ទាប់ពីការបោះឆ្នោតសកលបានប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា កន្លងទៅ។

អញ្ជើញចូលរួមពិធីបើកសម័យប្រជុំដំបូង នីតិកាលទី ៧ នៃរដ្ឋសភាមានវត្តមានតំណាងរាស្រ្តចំនួន ១២៥ រូប រួមទាំងប្រតិភូភ្ញៀវកិត្តិយសគឺថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងស្ថាប័នការទូតនៃបណ្ដាប្រទេសប្រចាំនៅកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ ក្នុងព្រះរាជសុន្ទរកថា ក្នុងឱកាសបើកសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី ៧ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានសង្កត់ធ្ងន់ថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពាសង្គម និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុដុមនៃសង្គមជាតិ។

នារសៀលថ្ងៃដដែល តំណាងរាស្រ្តទាំងមូលអញ្ជើញចូលព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រព្រះបាទនរោត្តម សីហមុនី។

ថ្ងៃស្អែក (២២ សីហា) សម័យប្រជុំដំបូង នៃរដ្ឋសភាកម្ពុជានីតិកាលទី៧ នឹង បោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន ប្រធានអនុប្រធានគណៈកម្មការជំនាញទាំងអស់ក្នុងរដ្ឋសភា និងផ្ដល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលថ្មី៕

ប្រតិកម្មទៅវិញ