រដ្ឋមន្រ្តីហិរញ្ញវត្ថុរដ្ឋ Hesse (ប្រទេសអាល្លឺម៉ង់) លោក Thomas Schaefer (រូបថត៖ DPA) |
អភិបាលរដ្ឋ Hesse លោក Volker Bouffier បានឲ្យដឹងថាសាកសពរបស់លោករដ្ឋមន្ត្រី Thomas Schaefer អាយុ ៥៤ ឆ្នាំ ត្រូវបាន រកឃើញនៅក្បែរផ្លូវដែកកាលពីថ្ងៃទី ២៨ ខែមីនា។
ការិយាល័យរដ្ឋអាជ្ញានៅមូលដ្ឋានបាន ជឿជាក់ថាលោក Schaefer បានធ្វើអត្តឃាត។
គួរបញ្ជាក់ថា លោក Thomas Schaefer ជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរដ្ឋ Hesse អស់រយៈពេលជាង ១០ ឆ្នាំកន្លងមក ហើយលោកក៏បានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជួយសហគ្រាសនិងពលករក្នុងការទប់ទល់នឹងផលប៉ះពាល់នៃជម្ងឺឆ្លង Covid-19 ទៅលើសេដ្ឋកិច្ចផងដែរ៕