រដ្ឋមន្រ្តីថាមពលនិងបរិស្ថាននៃក្រុមប្រទេស G20 បើកកិច្ចប្រជុំនៅជប៉ុន (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១៥ ខែមិថុនា រដ្ឋមន្រ្តីថាមពលនិងបរិស្ថាន នៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) បានបើកកិច្ចប្រជុំនៅខេត្ត ណាខាណូនៃប្រទេសជប៉ុន។ នេះជាលើកដំបូងហើយ ដែល G20 បានរៀបចំកិច្ចប្រជុំមួយដែលមានការចូលរួមរបស់រដ្ឋមន្ត្រីថាមពល និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន។
អញ្ជើញថ្លែងនៅទីនេះ លោក Hiroshige Seko រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្ម (METI) ជប៉ុន បានសង្តត់ធ្ងន់ថាចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីការប្រែប្រួលអាកាសធាតុបានចូលជាធរមានកាលពីខែធ្នូឆ្នាំ ២០១៥ មក កម្លាំងចលករដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុបានកើនឡើង។ លោក Hiroshige Seko បានអះអាងថាប្រទេសជប៉ុនបានគាំទ្រយ៉ាងខ្លាំងក្លានូវបច្ចេកវិទ្យាសំខាន់ៗដូចជាអ៊ីដ្រូសែន ជាពិសេសបច្ចេកវិទ្យាប្រើប្រាស់កាបូនឡើងវិញ ព្រមទាំងសម្តែងក្តីសង្ឃឹមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិក G20 នៅក្នុងវិស័យនេះផងដែរ៕