រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Le Vinh Tan (រូបថត៖ vov.vn) |
រាយការណ៍ជូនរដ្ឋសភា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Le Vinh Tan បានអះអាងថាការរៀបចំអង្គភាពរដ្ឋបាលនៅថ្នាក់ស្រុកនិងឃុំ ដោយរួមផ្សំនឹងការកាត់បន្ថយក្របខ័ណ្ឌនិងរៀបចំរចនាសម្ព័ន្ធឡើងវិញនូវក្រុមកម្មាភិបាល មន្ត្រីរដ្ឋការនិងបុគ្គលិក សំដៅកសាងប្រព័ន្ធរដ្ឋបាលប្រកបដោយប្រសិទ្ធភាព ហើយប្រសិទ្ធភាពគឺជាគោលដៅដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តរបស់បក្សក្នុងគ្រប់អាណត្តិជាច្រើនកន្លងទៅបានលើកឡើងហើយ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Le Vinh Tan បានមានប្រសាសន៍ថា៖
«កិច្ចការកម្មាភិបាលគឺជាភារកិច្ចដ៏សំខាន់ពីព្រោះ កម្មាភិបាលគឺជាអ្នកដែលកសាងរបៀបរបបនិងគោលនយោបាយ ព្រមទាំងរៀបចំការអនុវត្តនិងបំផុសចលនាប្រជាជន ដើម្បីបង្កើតការស្រុះចិត្តគំនិតគ្នារវាងរដ្ឋនិងប្រជាជន។ ក្នុងរយៈពេលកន្លងមក បក្សនិងរដ្ឋបានចេញសេចក្តីសម្រេចចិត្តនិងឯកសារគតិយុត្តជាច្រើនស្តីពីកិច្ចការកម្មាភិបាល ចាប់ពីការជ្រើសរើស តែងតាំង បញ្ជូនកម្មាភិបាល បណ្តុះបណ្តាលឡើងវិញ និងអនុវត្តគោលនយោបាយសម្រាប់កម្មា ភិបាល តាមរយៈនោះជួយជំនះពុះពារលើចំណុចខ្វះខាតជាជំហានៗ ក៏ដូចជា ចាត់វិធានការពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះការបំពានលើកិច្ចការកម្មាភិបាលដើម្បីលើកស្ទួយវិន័យរដ្ឋបាលឲ្យកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។»