រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃក្រសួងមហាផ្ទៃកម្ពុជា

Chia sẻ
(VOVworld) - រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម
លោក Tran Dai Quang បាន សម្ដែងក្ដីសប្បាយរីករាយ
ថាទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួង នគរបាល
វៀតណាមជាមួយក្រសួងមហាផ្ទៃកម្ពុជានាពេលកន្លង
ទៅត្រូវបាន ពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃក្រសួងមហាផ្ទៃកម្ពុជា - ảnh 1
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាលោក ទាំង សាវុង

(VOVworld) - ថ្លែងមតិនៅជំនួបសន្ទនាជាមួយគណៈប្រតិភូនៃក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោក ទាំង សាវុង រដ្ឋលេខាធិការក្រសួង មហាផ្ទៃដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នារសៀលថ្ងៃ ទី១១
ឧសភា រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang បានសម្ដែងក្ដី
សប្បាយរីករាយថាទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួង នគរបាលវៀតណាម
ជាមួយក្រសួងមហាផ្ទៃកម្ពុជានាពេលកន្លងទៅត្រូវបាន ពង្រឹងនិងពង្រីកដោយ
ឥតឈប់ឈរ។លោក Tran Dai Quang មានគោល បំណងថា នាពេលខាងមុខ ក្រសួងទាំង២នឹងបន្តអនុវត្តល្អនូវកិច្ចព្រមព្រៀង សហប្រតិបតិ្តការទ្វេភាគី ជំរុញ
កិច្ចសហប្រតិបតិ្តការក្នុងការតស៊ូបង្ការប្រឆាំង បណ្ដាប្រភេទបទល្មើសឆ្លងដែន ក៏ដូចជាក្នុងការបណ្ដុះបណ្ដាលកម្មាភិបាល ធានាសន្តិសុខ រក្សាសណ្ដាប់ធ្នាប់
សុវត្ថិភាពសង្គមនៅប្រទេសនិមួយៗផងដែរ៕

ប្រតិកម្មទៅវិញ