រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper (រូបថត៖ vov.vn) |
លោក Mark Esper បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនៅតែប្តេជ្ញាកៀកស្មា នឹងគ្នាជាមួយសម្ព័ន្ធមិត្តនិងដៃគូនានាក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាម ស្វ័យប្រកាស (IS) នៅអ៊ីរ៉ាក់ផងដែរ។ មុននេះនាថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយនានាបានផ្សាយថា មេបញ្ជាការនៃក្រុមកងទ័ពពិសេសអាមេរិកនៅអ៊ីរ៉ាក់ លោកឧត្តមសេនីយ៍ William Seely បានផ្ញើលិខិតមួយច្បាប់ទៅសមភាគីទីក្រុង Baghdad ដើម្បីជូនដំណឹងដល់កងកម្លាំងចម្រុះដែលដឹកនាំដោយអាមេរិក ត្រូវត្រៀមខ្លួនជាស្រេច «រើចេញពីប្រទេសអ៊ីរ៉ាក់” ។ លិខិតនោះត្រូវបានផ្ញើមួយថ្ងៃបន្ទាប់ពីសភាអ៊ីរ៉ាក់បានអនុម័តលើសេចក្តីសម្រេចចិត្តដែលស្នើឲ្យកងទ័ពបរទេសចាកចេញពីប្រទេសនេះ។ ប៉ុន្តែមន្ទីរបញ្ចកោណបានអះអាងថានេះគ្រាន់តែជា សេចក្តីព្រាង ហើយត្រូវបានបញ្ជូនដោយការធ្វេសប្រហែស៕