រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ បាន​អំពាវនាវឱ្យនាំទំនាក់ទំនងអាមេរិក-ចិន វិលត្រឡប់ទៅរកមាគ៌ាត្រឹមត្រូវ

Chia sẻ
(VOVWORLD) - រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Wang Yi បានជួបសន្ទនាជាមួយតំណាងនៃគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក - ចិន ក្រុមប្រឹក្សាធុរកិច្ចអាមេរិក - ចិន និងសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងញូវយ៉ក នៅខាងក្រៅសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ២០ ខែកញ្ញា។
រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ បាន​អំពាវនាវឱ្យនាំទំនាក់ទំនងអាមេរិក-ចិន វិលត្រឡប់ទៅរកមាគ៌ាត្រឹមត្រូវ - ảnh 1លោក Wang Yi បានជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger។ (ប្រភព៖ ក្រសួងការបរទេសចិន)

ថ្លែងមតិនៅជំនួបនេះ លោក Wang Yi បានចាត់ទុកថា ទំនាក់ទំនងរវាងអាមេរិកនិងចិននាបច្ចុប្បន្នមានកម្រិតទាប ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក ហើយលោកបានអំពាវនាវឲ្យអាមេរិកអនុវត្តន៍ឡើងវិញនូវគោលនយោបាយចិនឲ្យបានសមស្របនិងជាក់ស្ដែង។ លោកបានចាត់ទុកថា ភាគីទាំងពីរគប្បីអនុវត្តន៍កិច្ចសន្ទនាឡើងវិញ ជំនួសឲ្យការប្រឈមមុខដាក់គ្នា ការចរចាជំនួសឲ្យការបង្ខិតបង្ខំ ដោយផ្អែកទៅលើគោលការណ៍ចំនួន៣ គឺគោរពគ្នាទៅវិញទៅមក រួមរស់ប្រកបដោយសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ នាថ្ងៃដដែល លោក Wang Yi បានជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ហើយបានសម្តែងក្តីសង្ឃឹមថា លោក Kissinger នឹងបន្តដើរតួនាទីដ៏សំខាន់មួយ ដើម្បីជួយឲ្យទំនាក់ទំនងទ្វេភាគី វិលត្រឡប់ទៅរកមាគ៌ាត្រឹមត្រូវក្នុងពេលឆាប់ៗបំផុតតាមដែលអាចធ្វើទៅបាន៕

 

ប្រតិកម្មទៅវិញ