រដ្ឋមន្រ្តីការបរទេសអាមេរិកនឹងបំពេញដំណើរទស្សនកិច្ចនៅតំបន់ខ្ពង់រាប Golan

Chia sẻ
(VOVWORLD) - លោក Pompeo នឹងជារដ្ឋមន្រ្តីការបរទេសដំបូងគេដែលទៅបំពេញទស្សនកិច្ចនៅតំបន់ខ្ពង់រាប Golan នៅលើដែនដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់ និងមណ្ឌល ប្រជុំជននៅត្រើយខាងលិច ដោយសារតែអាជ្ញាធរអាមេរិកទាំងអស់តាំងពី មុនមក សុទ្ធតែចាត់ទុកការដែលអ៊ីស្រាអែលកាន់កាប់តំបន់ខ្ពង់រាប Golan និងកសាងមណ្ឌលប្រជុំជននៅត្រើយខាងលិចនោះ គឺខុសច្បាប់។

យោងតាមសារព័ត៌មានប្រចាំតំបន់បានចុះផ្សាយថា រដ្ឋមន្រ្តីការបរ ទេសអាមេរិកលោក Mike Pompeo គ្រោងនឹងទៅបំពេញដំណើរទស្សនកិច្ចនៅ តំបន់ខ្ពង់រាប Golan និងមណ្ឌលប្រជុំជននានារបស់អ៊ីស្រាអែលនៅត្រើយ ខាងលិច ក្នុងសប្ដាហ៍ខាងមុខ។ ស្ថានទូតអាមេរិកប្រចាំនៅអ៊ីស្រាអែលនិង ស្ថាប័នសន្តិសុខអ៊ីស្រាអែលកំពុងត្រៀមរៀបចំយ៉ាងប្រញាប់ប្រញាល់ សម្រាប់ដំណើរទស្សនកិច្ចមិនធ្លាប់មានតាំងពីមុនមកនេះ។ លោក Pompeo នឹងជារដ្ឋមន្រ្តីការបរទេសដំបូងគេដែលទៅបំពេញទស្សនកិច្ចនៅតំបន់ខ្ពង់រាប Golan នៅលើដែនដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់ និងមណ្ឌល ប្រជុំជននៅត្រើយខាងលិច ដោយសារតែអាជ្ញាធរអាមេរិកទាំងអស់តាំងពី មុនមក សុទ្ធតែចាត់ទុកការដែលអ៊ីស្រាអែលកាន់កាប់តំបន់ខ្ពង់រាប Golan និងកសាងមណ្ឌលប្រជុំជននៅត្រើយខាងលិចនោះ គឺខុសច្បាប់។

ដំណើរទស្សនកិច្ចប្រព្រឹត្តទៅ ២ ខែមុនពិធីចូលកាន់តំណែងរបស់ ប្រធានាធិបតីអាមេរិកអាណត្តិថ្មីដែលទំនងជាលោក Joe Biden ជាអ្នកដែល ធ្លាប់បានរិះគន់មណ្ឌលប្រជុំជនរបស់អ៊ីស្រាអែល ហើយបានសន្យាអនុវត្ត កិច្ចខិតខំប្រឹងប្រែងការទូតជាច្រើនថែមទៀតដើម្បីកសាងរដ្ឋប៉ាឡេស្ទីនឯក រាជ្យមួយ៕

ប្រតិកម្មទៅវិញ