រដ្ឋមន្រ្តីការបរទេសលោក Jorge Faurie៖ វៀតណាមដើរតួនាទីសំខាន់ក្នុងទំនាក់ ទំនងអន្តរជាតិរបស់អាហ្សង់ទីន

Chia sẻ
(VOVWORLD) - ឆ្លើយសម្ភាសន៍ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាមរបស់ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនលោក Jorge Faurie បានអះអាងថា វៀតណាម ជាដៃគូដ៏សែនសំខាន់របស់អាហ្សង់ទីន ជាពិសេសគឺក្នុងវិស័យទំនាក់ទំនងសេដ្ឋ កិច្ចពាណិជ្ជកម្ម។
រដ្ឋមន្រ្តីការបរទេសលោក Jorge Faurie៖ វៀតណាមដើរតួនាទីសំខាន់ក្នុងទំនាក់ ទំនងអន្តរជាតិរបស់អាហ្សង់ទីន - ảnh 1រដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនលោក Jorge Faurie ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអាហ្សង់ទីន (រូបថត៖ TTXVN) 

  ក្នុងរយៈពេលមួយទសវត្សកន្លងទៅ រាល់ជោគជ័យរបស់វៀត ណាមជាគំរូចំពោះអាហ្សង់ទីន។        រដ្ឋមន្រ្តីការបរទេសលោក Jorge Faurie ចាត់ទុកថា ត្រូវជំរុញយ៉ាងខ្លាំងក្លា នូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីន ដើម្បីដម្លើងទំហំពាណិជ្ជកម្មទ្វេភាគី ពីកម្រិត ៣ពាន់លានដុល្លាអាមេរិកនា បច្ចុប្បន្នឡើងដល់ទៅ៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ឬឆ្នាំ២០២១ ហើយ ខិតខំប្រឹងប្រែងសម្រេចបាននូវកម្រិត១០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២៥។ អមដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាហ្សង់ទីនលើកនេះ មានវត្តមានរបស់ សហគ្រិនជាច្រើនក្នុងវិស័យប្រៀបខ្លាំងនានារបស់អាហ្សង់ទីន ក្នុងគោល បំណងចង់ជួបប្រាស្រ័យជាមួយដៃគូវៀតណាមដើម្បីស្វែងយល់អំពីទីផ្សារ។

        រដ្ឋមន្រ្តីការបរទេសលោក Jorege Faurie ក៏បានសម្ដែងនូវការចាប់អារម្មណ៍ ចំពោះទឹកដីនិងមនុស្សវៀតណាម ព្រមទាំងចាត់ទុកថា មុខមាត់រដ្ឋធានីហាណូយ និងទីក្រុងធំៗនៃវៀតណាមមានការផ្លាស់ប្ដូរថ្មីគួរអោយងឿងឆ្ងល់ខ្លាំង ហើយជីវភាពរស់ នៅរបស់ប្រជាជនវៀតណាមក៏ត្រូវបានលើកស្ទួយជាច្រើនបើប្រៀបធៀបនឹងរយៈ ពេលមុននេះ២ទសវត្ស ផងដែរ។ វៀតណាមបានសរអោយពិភពលោកឃើញ នូវការឈានឡើងយ៉ាងខ្លាំងក្លាគួរអោយកោតសរសើរ៕

ប្រតិកម្មទៅវិញ