រដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួន៩ជួបប្រជុំត្រៀមរៀបចំឲ្យសន្និសីទអន្តរជាតិស្ដីពីស៊ីរី

Chia sẻ
(VOVworld) - នារសៀលថ្ងៃទី១៤ ធ្នូ នៅទីក្រុងប៉ារីស
របស់បារាំង បានប្រព្រឹត្ត ទៅជំនួបសន្ទនារវាងតំណាង
នៃប្រទេសគាំទ្រភាគីប្រឆាំងនៅស៊ីរី សំដៅត្រៀម
រៀបចំឲ្យសន្និសីទអន្តរជាតិស្ដីអំពីវិបត្តិនៅប្រទេស
មជ្ឈឹមបូព៌ានេះ ដែលគ្រោង រៀបចំឡើងនាថ្ងៃទី១៨ ធ្នូ នៅទីក្រុងញូវយ៉ករបស់អាមេរិក 
រដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួន៩ជួបប្រជុំត្រៀមរៀបចំឲ្យសន្និសីទអន្តរជាតិស្ដីពីស៊ីរី - ảnh 1
រដ្ឋមន្រ្តីការបរទេសបារាំងលោក Laurent Fabius និងសមភាគីអាមេរិកលោក John Kerry
នៅបារាំងនាថ្ងៃទី១៤ ធ្នូ (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៤ ធ្នូ នៅទីក្រុងប៉ារីសរបស់បារាំង បានប្រព្រឹត្តទៅ
ជំនួបសន្ទនារវាងតំណាងនៃប្រទេសគាំទ្រភាគីប្រឆាំងនៅស៊ីរី សំដៅត្រៀមរៀបចំ
ឲ្យសន្និសីទអន្តរជាតិស្ដីអំពីវិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះ ដែលគ្រោងរៀបចំឡើង
នាថ្ងៃទី១៨ ធ្នូ នៅទីក្រុងញូវយ៉ករបស់អាមេរិក ដោយមានការចូលរួមរបស់រុស្ស៊ីនិង
អ៊ីរ៉ង់ទៀតផង។ខ្លឹមសារលំអិតនៃជំនួបសន្ទនានេះមិនទាន់បានជូនដំណឹងនៅឡើយ
ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Frank-Walter Steinmeier បានឲ្យដឹងថា ជំនួប
នេះនឹងពិភាគ្សាអំពីជំហានជាក់ស្ដែងនានា ដើម្បីអនុវត្តន៍បទឈប់បាញ់នៅស៊ីរីនិង
បើកផ្លូវសំរាប់ការជួយសង្គ្រោះមនុស្សធម៌នៅប្រទេសនេះ។

នាថ្ងៃដដែល ក្នុងការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei
Lavrov និងសមភាគីអាមេរិកលោក John Kerry ភាគីទាំងពីរបានឯកភាពលើបញ្ជី
ឈ្មោះរបស់ក្រុមភេរវកម្មអ៊ីស្លាមនិងភាគីប្រឆាំងនានាដើម្បីរៀបចំកិច្ចប្រជុំមួយ
អំពីបញ្ហាស៊ីរី។ភាគីទាំងពីរក៏បានអះអាងនូវសារសំខាន់នៃគោលការណ៍ស្រុះចិត្ត
គំនិតក្នុងក្រុមអន្តរជាតិគាំទ្រស៊ីរី ហើយធានាថា សមាជិកទាំងអស់ក្នុងក្រុមនេះ
សុទ្ធតែចូលរួមកិច្ចប្រជុំលើកនេះ៕

ប្រតិកម្មទៅវិញ