កិច្ចប្រជុំកំពូលមេដឹកនាំ G7 នៅទីក្រុង Elmau អាល្លឺម៉ង់ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN) |
កាលពីថ្ងៃទី ២២ ខែធ្នូ រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿន (G7) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលបានឲ្យដឹងថា ប្រទេសជាសមាជិកបានត្រៀមខ្លួនជាស្រេច ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីគាំទ្រអ៊ុយក្រែនផ្នែកហិរញ្ញវត្ថុ ហើយបានអំពាវនាវដល់ម្ចាស់ជំនួយផ្សេងទៀតឱ្យបង្កើនជំនួយឧបត្ថម្ភ។ សេចក្តីថ្លែងការណ៍ដែលបានអនុម័តនៅក្នុងសន្និសីទអនឡាញ់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 បានបញ្ជាក់ថា G7 បានប្រមូលថវិកាចំនួន ៣២ ពាន់លានដុល្លារសម្រាប់ជំនួយផ្នែកសេដ្ឋកិច្ច និងថវិកា ដល់អ៊ុយក្រែន រួមទាំងថវិកា ១៨ ពាន់លានអឺរ៉ូ (ស្មើរនឹង ១៩,០៩ ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប (EU)។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock ក៏បានអះអាងផងដែរថា ក្រុមប្រទេស G7 នឹងខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន៕