|
រដ្ឋមន្ត្រីប៉ាឡេស្ទីនមួយរូបត្រូវស្លាប់ក្នុងពេលធ្វើបាតុកម្ម (Image: VOV) |
(VOVworld) – នាថ្ងៃទី ១០ ធ្នូ រដ្ឋមន្ត្រីក្រសួងកិច្ចការសង់លំនៅដ្ឋានប៉ាឡេស្ទីន
លោក Ziad Abu Ein ត្រូវស្លាប់ បន្ទាប់ពី បណ្ដាទាហានអ៊ីស្រាអែលវាយប្រហារ
ក្នុងពេលរំសាយការធ្វើបាតុកម្មនៅទីក្រុង Ramallah នៅតំបន់ត្រើយខាងលិច។
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានបរិហារយ៉ាងខ្លាំងក្លារឿង
ហេតុពោលខាងលើហើយចាត់ទុកនេះគឺជាអំពើដ៏សាហាវនិងមិនអាចយល់
ព្រមបានឡើយ។ លោក Abbas បានសន្យាថា៖ ប៉ាឡេស្ទីននឹងប្រើប្រាស់រាល់
វិធានការចាំបាច់បន្ទាប់ពីទទួលបានលទ្ធផលធ្វើស៊ើបអង្គេត។ ចលនាឥស្លាម
ប្រដាប់អាវុធ Hamas ក៏បានថ្កោលទោសរឿងហេតុពោលខាងលើព្រមទាំង
អំពាវនាវឲ្យរដ្ឋអំណាចប៉ាឡេស្ទីនបញ្ឈប់កិច្ចសហប្រតិបត្តិការសន្តិសុខជាមួយ
អ៊ីស្រាអែល។ ក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គមអ្នកនាំពាក្យនៃ
កំលាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា៖ ស្ថាប័ននេះកំពុងធ្វើការស៊ើប
អង្គេតរឿងហេតុពោលខាងលើនេះ។ នាថ្ងៃទី ១០ ធ្នូ អគ្គលេខាធិការ អ.ស.ប.
លោក Ban Ki-moon បានអំពាវនាវឲ្យធ្វើស៊ើបអង្គេតការ ស្លាប់របស់រដ្ឋមន្ត្រី
ប៉ាឡេស្ទីននេះ ផងដែរ៕