រដ្ឋមន្ត្រីជប៉ុន២រូបបានមកទស្សនាវិហារ Yasukuni

Chia sẻ
Vovworld-នាថ្ងៃទី១៥សីហា ក្នុងកាយវិការបណ្ដាលការជជែក រដ្ឋមន្ត្រីគណៈ​រដ្ឋមន្ត្រី​ជប៉ុន២រូបបានមកទស្សនាវិហា Yasukuni 
រដ្ឋមន្ត្រីជប៉ុន២រូបបានមកទស្សនាវិហារ Yasukuni - ảnh 1
វិហា Yasukuni នៅរដ្ឋធានីតូក្យូ (japan-guide)

        Vovworld-នាថ្ងៃទី១៥សីហា ក្នុងកាយវិការបណ្ដាលការជជែក រដ្ឋមន្ត្រីគណៈ
​រដ្ឋមន្ត្រី​ជប៉ុន២រូបបានមកទស្សនាវិហា Yasukuni នៅរដ្ឋធានីតូក្យូ ជាវិហារដែល​
ត្រូវ​ចិន​និងកូរ៉េខាងត្បូងចាត់ទុកជានិមិត្តរូបរបស់យោធានិយមដំណាក់កាល​មាន
សង្គ្រាមរបស់តូក្យូ។

        លោក Keiji Furuya ប្រធានគណៈកម្មាធិការសន្តិសុខជាតិជប៉ុន​និងជារដ្ឋលេ
ខាធិការ​ទទួលបន្ទុកបញ្ហាពលរដ្ឋជប៉ុនដែលត្រូវសាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិកកូរ៉េចាប់ជំរិតបានមកទស្សនាវិហារ Yasukuni ក្នុង​ឱកាសរំលឹកខួប
លើកទី៦៩នៃទិវាជប៉ុនចុះចាញ់ក្នុងសង្គ្រាមលោកលើកទី២។ បន្ទាប់នោះ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងផ្សព្វផ្សាយជប៉ុនលោក Yoshitaka Shindo ក៏បានមក
ទស្សនាវិហារនេះផងដែរ។

        នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe មានលទ្ធភាពនឹងមិន​មក​ទស្សនាវិហារ
Yasukuni ទេក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃទី​១៥សីហា​ខណៈ​ដែល​​លោកកំពុង
ខំប្រឹងប្រែងកែលំអរទំនាក់ទំនងជាមួយប៉េកាំងនិង Seoulឡើងវីញ៕

ប្រតិកម្មទៅវិញ