រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee In-young (រូបថត៖ TTXVN) |
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee In-young នាថ្ងៃទី ២៨ខែកក្កដា បានអំពាវនាវដល់ក្រសួងនេះ បានដើរតូនាទីយ៉ាងសកម្មថែមទៀតក្នុងការតាក់តែងគោលនយោបាយអន្តរកូរ៉េ។ នៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូងនោះ លោក Lee In-young បានអះអាងថា “ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងចាំបាច់ត្រូវក្លាយទៅជាអង្គការមួយ ដែលមានការទទួលខុសត្រូវសម្រាប់ដំណើរការក្នុងរយៈពេលវែង មួយ ដែលឆ្ពោះទៅរកការបង្រួបបង្រួមឧបទ្វីបកូរ៉េ តាមរយៈការរៀបចំ ផែនការ អនុវត្តន៍ និងទទួលបានជោគជ័យសម្រាប់ដំណើរការបង្រួបបង្រួមប្រកបដោយជោគជ័យទាំងស្រុងផងដែរ”។
សូមបញ្ជាក់ដែរថា លោក Lee In-young បានចូលរួមសកម្មភាពកសាងសន្តិភាពនៅឧបទ្វីបកូរ៉េជាយូរណាស់មកហើយ៕