|
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការរងខុទ្ទកាល័យរាជ
រដ្ឋាភិបាលកម្ពុជា (Image: vovgiaothong.vn) |
(VOVworld) – នារសៀលថ្ងៃទី ២២ មករា នៅទីក្រុងហាណូយ (វៀតណាម) រដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាម នាយឧត្តមសេរនីយ៍ Tran Dai Quang បានទទួលជួប សន្ទនាជាមួយឯកឧត្តម វ៉ាន់ ផល អគ្គលេខាធិការរងខុទ្ទកាល័យរាជរដ្ឋាភិបាលកម្ពុជា និងជាអនុប្រធានមជ្ឈឹមសមាគមមិត្តភាពកម្ពុជា-វៀតណាម។ ថ្លែងមតិក្នុងពិធីទទួល
ជួបសន្ទនា រដ្ឋមន្ត្រី Tran Dai Quang មានគោលបំណងថា៖ សមាគមមិត្តភាពកម្ពុជា- វៀតណាមគ្រប់ជាន់ថ្នាក់នឹងបន្តរួមវិភាគទានចូលក្នុងការផ្សព្វផ្សាយស្តីអំពីទំនាក់ទំនង សហប្រតិបត្តិការមិត្តភាពប្រពៃណីល្អប្រសើរវាងប្រទេសទាំង ២ ព្រមទាំង ធ្វើជាស្ពាន តភ្ជាប់និងជំរុញបណ្ដាសកម្មភាពមិត្តភាពនិងសហប្រតិបត្តិការ ការផ្លាស់ប្តូរពាណិជ្ជកម្ម
វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណីនិង សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-កម្ពុជាអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត៕