រដ្ឋមន្ត្រីក្រសួងនគបាលលោក Tran Dai Quang បានឧទ្ទេសនាមមុខដំណែងប្រធានរដ្ឋ

Chia sẻ
(VOVworld)-តាមរបាយការស្តីពីការរៀបចំបេក្ខជនសម្រាប់មុខដំណែងប្រធានរដ្ឋ នារសៀលថ្ងៃទី៣១មិនា ការដែលគណៈកម្មាធិការអចិន្ត្រៃយ៍

រដ្ឋមន្ត្រីក្រសួងនគបាលលោក Tran Dai Quang បានឧទ្ទេសនាមមុខដំណែងប្រធានរដ្ឋ - ảnh 1
រដ្ឋមន្ត្រីក្រសួងនគបាលលោក Tran Dai Quang បានឧទ្ទេសនាមកាន់មុខដំណែងប្រធានរដ្ឋ


(VOVworld)-តាមរបាយការស្តីពីការរៀបចំបេក្ខជនសម្រាប់មុខដំណែងប្រធានរដ្ឋ នារសៀលថ្ងៃទី៣១មិនា ការដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យឧទ្ទេស នាមរដ្ឋមន្ត្រីក្រសួងនគបាលលោក Tran Dai Quang កាន់ដំណែងជាប្រ ធានរដ្ឋ គឺ យោងតាមប្រការទី៧៤ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ប្រការទី៨ ច្បាប់ចាត់ តាំងរដ្ឋសភា ចំណុចទី៤នៃសេចក្តីសម្រេចចិត្តលេខ ០១របស់គណៈកម្មាធិការ មជ្ឈឹមបក្សនីតិ
កាលទី១២ និងប្រការទី៣១ នៃបទបញ្ញត្តិកិច្ចប្រជុំរដ្ឋសភា។ បន្ទាប់ ពីប្រធានររដ្ឋ
សភាលោកស្រី Nguyen Thi Kim Ngan ថ្លែងរបាយការណ៍នោះ អង្គ ប្រជុំបានពិ
ភាគ្សាទៅលើខ្លឹមសារនេះ។ រដ្ឋសភានឹងបោះឆ្នោតប្រធានរដ្ឋនៅ​សម័យប្រជុំនា
ព្រឹកថ្ងៃទី២មេសាឆ្នាំ២០១៦។

        ផ្លាស់ប្តូរមតិជាមួយសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំរដ្ឋសភា លោក Tran
Ngoc Vinh សមាជិកសភាមណ្ឌលទីក្រុង Hai Phong បានចាត់ទុកថា៖

        “យើងខ្ញុំបានវាយតម្លៃខ្ពស់ចំពោះការដែលបក្សបានឧទ្ទេសនាមលោក Tran
Dai Quang រដ្ឋមន្ត្រីក្រសួងនគបាលកាន់ដំណែងជាប្រធានរដ្ឋ។ រដ្ឋសភាជា តំណាង
របស់អ្នកបោះឆ្នោតនឹងបោះឆ្នោតយកសន្លឹកទំនុកទុកចិត្តឲ្យលោក Tran Dai Quang កាន់ដំណែងប្រធានរដ្ឋ។ ខ្ញុំជឿជាក់ទៅលើការឧទ្ទេសនាមរបស់បក្សហើយរដ្ឋសភា
នឹងជ្រើសរើសបានប្រធានរដ្ឋ”៕

ប្រតិកម្មទៅវិញ