|
រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Nguyen Minh Quang |
(VOV)_បញ្ហាស្នូលចំនួន២ក្នុងការសួរដេញដោល នាព្រឹកថ្ងៃទី ២៩កញ្ញា គឺការ
ដោះស្រាយបណ្ដឹង តវ៉ា-បរិហាក្នុងវិស័យដីធ្លី និងការគ្រប់គ្រងធនធាន ផលរ៉េដែល ផ្សាភ្ជាប់ជាមួយកិច្ចការពារបរិស្ថាន។
តាមការវាយតំលៃរបស់រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក
Nguyen Minh Quang ថា៖ ក្នុងរយៈពេលកន្លងទៅ ស្ថាប័ននេះបានធ្វើសេនាធិការ អោយរដ្ឋាភិបាល ចេញសេចក្តីសម្រេចចិត្ត បញ្ជាណែនាំ អនុវត្តច្បាប់ដីធ្លី និងច្បាប់
ផលរ៉ែ។ ប៉ុន្តែ ក្នុងពេលសួរដេញដោលនាព្រឹកថ្ងៃនេះដែរ សមាជិកសភាជាច្រើននាក់ បានចាត់ទុកថា៖ ការអនុវត្តច្បាប់នៅមានកំហិត យឺតយ៉ាវ។ ស្ដីពីការយឺតយ៉ាវក្នុងការ ចេញផ្សាយគំរោងតំលៃដីធ្លី លោក Nguyen Minh Quang បានអោយដឹងថា៖
“ គំរោងតំលៃដីធ្លីរបស់រដ្ឋាភិបាល ដែលមិនបានចេញផ្សាយ ដោយសារ
យើងខ្ញុំកំពុងរងចាំ រដ្ឋាភិបាលចេញផ្សាយសេចក្ដីសម្រេចចិត្ត ស្ដីពីតំលៃ ហើយទើប ចេញផ្សាយសេចក្ដីសម្រេចចិត្ត ស្ដីពីគំរោងតំលៃដីធ្លី។ ហើយពីខែមករា ឆ្នាំ ២០១៥ បណ្ដាតំបន់នឹងមានតារាងតំលៃដីធ្លីថ្មី។”
ស្ដីពីស្ថានភាពបណ្ដឹងតវ៉ា-បរិហាដែលទាក់ទិនដល់បញ្ហាដីធ្លីនៅកើនឡើងជាបន្តបន្ទាប់នោះ រដ្ឋមន្ត្រី Nguyen
Minh Quang បានអោយដឹងថា៖
“តាមរយៈសម័យកាលខុសគ្នា ការផ្តួចផ្តើមគំនិតទាក់ទិនដល់ការប្រើប្រាស់ ប្រភពធនធានក៏មានការផ្លាស់ប្តូរ។ ច្បាប់ដីធ្លី២០១៣ឲ្យដឹងថា មានឯកសារជា លាយល័កអក្សជាង៤០០ច្បាប់ ដែលបានផ្សព្វផ្សាយទាក់ទិនដល់សំណងរំដោះ
ដីធ្លី”។ នាពេលរសៀល ទេសាភិបាលធនាគារជាតិលោក Nguyen Quang Binh នឹង ឆ្លើយសំនួនសួរដេញដោលរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាផងដែរ៕