|
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh ស្នើឲ្យចិនអត់ធ្មត់ក្នុងបញ្ហានៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – នារសៀលថ្ងៃទី ២០ ឧសភា រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh បានជួបសន្ទនាជាមួយសមភាគីរបស់ចិន
លោក Chang Wanquan នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការពារប្រទេសនៃបណ្ដា
ប្រទេសអាស៊ានលើកទី ៨ (ADMM 8) ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានី Nay Pyi
Taw របស់មីយ៉ាន់ម៉ា។ ក្នុងជំនួប ភាគីទាំង ២ បានពិភាក្សាអំពីបញ្ហាមួយចំនួន
ជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេសរវាងវៀតណាមនិង
ចិន។ ស្តីអំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅតំបន់
សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមលើសមុទ្រខាងកើត នាយឧត្តមសេនីយ៍ Phung Quang Thanh បានពិភាក្សាដ៏ស្មោះត្រង់ជាមួយភាគីចិនថា៖
ទស្សនៈរបស់ វៀតណាមគឺតស៊ូការពារអធិបតេយ្យភាពនិងបូរណភាពដែនដីដោយ
សន្តិវិធី គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.ប. អំពីច្បាប់សមុទ្រឆ្នាំ
១៩៨២ (UNCLOS) និងសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) សំដៅរក្សាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវារចរណ៍
អាកាសចរណ៍នៅ សមុទ្រខាងកើត។
នាយឧត្តមសេនីយ៍ Phung Quang Thanh ក៏បានស្នើឲ្យភាគីចិនអត់ធ្មត់ មិនប្រើប្រាស់ កំលាំងវាយប្រហារទៅលើនាវារបស់វៀតណាមដែលកំពុងបំពេញភារកិច្ច។ ប្រការ
នេះ អាចធ្វើឲ្យមហន្តរាយដល់ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង ២។
វៀតណាម ការពារអធិបតេយ្យភាពនិងបូរណភាពដែនដី ក៏ដូចជា បរិយាកាស
សន្តិភាពស្ថិរភាព ខាងនយោបាយនិងសង្គមក្នុងប្រទេស បន្តចំណងសាមគ្គីភាព
មិត្តភាពជាមួយចិនតាមស្មារតីដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ
ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ៕