|
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម |
VOV-នៅពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី៦មិនានៅទីក្រុងហាណូយ
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនិងឯកអគ្គរដ្ឋទូតញូវសេឡែនប្រចាំនៅវៀតណាម Maike Manning បានឯកភាព
ក្នុងរយៈពេលខាងមុខភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូមករៀន សូត្របទពិសោធន៍គ្នាទៅវិញទៅមកពិសេសគឺផ្លាស់ប្តូរបទពិសោធន៍អំពីការចូលរួមកំលាំងរក្សាសន្តិភាពនៅអង្គការសហប្រជាជាតិ។ នាយឧត្តមសេនីយ៍
Phung Quang Thanh ចង់ឲ្យក្នុងរយៈពេលធ្វើការនៅវៀតណាមលោក Maike
Manning នឹងមានការរួមចំណែកសកម្មជាច្រើនថែមទៀតនិងបង្កើនទំនាក់ទំនង
ដ៏ល្អប្រសើរវាងប្រទេសទាំងពីរនិងជំរុញទំនាក់ទំនងសហប្រតិបត្តិការយោធា
ការពារជាតិវៀតណាម-ញូវសេឡែនលើគ្រប់វិស័យ។ រដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសវៀតណាមនិងឯកអគ្គរដ្ឋទូត Maike Manning ក៏បានផ្លាស់ប្តូរអំពីផែនការ
ដំណើរទស្សនកិច្ចការងាររបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទៅ
ញូវសេឡែនក្នុងរយៈពេលខាងមុខនេះផងដែរ៕