|
គណៈប្រតិភូយោធានៃប្រទេសទាំងពីរពិភាគ្សាការងារ |
(VOVworld)-នាព្រឹកថ្ងៃទី២០មិថុនានៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសវៀតណាម លោក Ngo Xuan Lich បានអញ្ជើញទទួលជួបនិងពិភាគ្សា
ការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Chansamone Channhala
ដែលមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។ នៅទីនេះរដ្ឋមន្ត្រី
ទាំងពីររូបបានឯកភាព ជម្រុញការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវខ្លឹមសារ
ដែលចែងក្នុងពិធិសារក៏ដូចជាផែនការសហប្រតិបត្តិការរវាងវៀតណាមជាមួយ
ឡាវ ក្នុងនោះផ្តោតសំខាន់លើការងារផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ផ្លាស់
ប្តូរបទពិសោធន៍ ជិកគាស់ ប្រមូលផ្តុំនិងធ្វើមាតុភូមិនិវឌ្ឍន៍អិដ្ឋធាតុកងទ័ពស្ម័គ
ចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីនៅឡាវជាដើម។ ភាគីទាំងពីរក៏បាន
ឯកភាព ផ្លាស់ប្តូរមតិដើម្បីស្វែងរកសម្លេងរួមលើបណ្តាបញ្ហាក្នុងតំបន់និងអន្តរ
ជាតិ រួមចំណែករក្សាសាមគ្គីភាពក្នុងតំបន់ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខក្នុង
តំបន់និងលើពិភពលោកផងដែរ៕