នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោកស្រី Nosiviwe Noluthando Mapisa Youakula រដ្ឋមន្រ្តីក្រសួងការពារជាតិអាហ្វ្រិកខាងត្បូង (រូបថត៖ vov.vn) |
នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ឧស្សាហកម្ម ការពារជាតិ ការបណ្តុះបណ្តាលបុគ្គលិកខាងការពារជាតិ ចែករំលែកបទពិសោធន៍ក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាដើម។ ភាគីទាំងពីរក៏បានឯកភាពគ្នាសិក្សាស្រាវជ្រាវអំពីលទ្ធភាពនៃការជួយឧបត្ថម្ភគ្នាក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជាពិសេសនៅប្រទេសស៊ូដង់ខាងត្បូងនិងប្រទេសអាហ្វ្រិកមួយចំនួនទៀតផង៕