រដ្ឋមន្ត្រីក្រសួងការពាជាតិអាមេរិកចោទប្រកាន់ចិនបង្កអស្ថិរភាពនៅក្នុងតំបន់សមុទ្រខាងកើត

Chia sẻ
(VOV)_នាថ្ងៃទី ៣១ ឧសភា ថ្លែងមតិនៅក្នុងសន្និសីទកំពូលសន្តិសុខ​ទ្វីបអាស៊ី (ជំនួបសន្ទនា Shangri La) លើកទី១៣ នៅសិង្ហបុរី ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិអាមេរិក លោក Chuck Hagel 
រដ្ឋមន្ត្រីក្រសួងការពាជាតិអាមេរិកចោទប្រកាន់ចិនបង្កអស្ថិរភាពនៅក្នុងតំបន់សមុទ្រខាងកើត - ảnh 1
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិអាមេរិក លោក Chuck Hagel (baomoi.com)

(VOV)_នាថ្ងៃទី ៣១ ឧសភា ថ្លែងមតិនៅក្នុងសន្និសីទកំពូលសន្តិសុខ​ទ្វីប អាស៊ី (ជំនួបសន្ទនា Shangri La) លើកទី១៣ នៅសិង្ហបុរី ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អាមេរិក លោក Chuck Hagel បានបញ្ជូនសារ១ដ៏ស្មោះ​ត្រង់ចំពោះចិន តាមរយៈ គណៈប្រតិភូយោធាជាន់ខ្ពស់របស់ប៉េកាំងនៅ ជំនួបសន្ទនា Shangri La លើកនេះ
ថា៖ ​ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ​ ចិនបានធ្វើសកម្មភាពដោយឯកតោភាគី ​បង្កអស្ថិរភាព ទាមទាអធិបតេយ្យ​ភាពនៅសមុទ្រខាងកើត។ ទន្ទឹមនឹងនោះ លោក
 Chuck Hagel ក៏បាន​ប្រកាសថា៖​អាមេរិកនឹងមិនព្រងើយកន្តើយបណ្ដា​​គោលការណ៍​
ជាសារវ័ន្ត​របស់សណ្ដាប់ធ្នាប់អន្តរជាតិកំពុងត្រូវប្រឈមមុខនោះ​។ រដ្ឋមន្ត្រី Chuck
Hagel ​ក៏បានប្រកាសថា៖ វ៉ាស៊ីនតោនប្រឆាំងជំទាស់ប្រទេសណាដែលបានប្រើ​វិធានការគំរាមកំហែង ដាក់សម្ពាធ ឬគំរាមកំហែងប្រើអំពើហឹង្សា ដើម្បី​ទាមទា
អធិបតេយ្យភាព​។ លោកក៏បានសង្កត់ធ្ងន់ដល់បណ្ដាការសន្យា​របស់អាមេរិក ចំពោះបណ្ដាសម្ព័ន្ធមិត្ត និងមិត្តភក្តិនៅទ្វីបអាស៊ី ទន្ទឹមនឹងនោះ អំពាវនាវស្វែងរក
ដំណោះស្រាយដោយសន្តិវិធីសំរាប់ជំលោះនានា លើពិភពលោក៕

ប្រតិកម្មទៅវិញ