ករណីនាវាមុជទឹកបាត់ខ្លួន |
នាថ្ងៃទី ១៦ មេសា រដ្ឋមន្ត្រីការពារជាតិអាហ្សង់ទីន លោក Oscar Aguad បានឡើងបំភ្លឺដោយផ្ទាល់ចំពោះមុខគណកម្មធិការសភាទាំងពីរមួយទទួលបន្ទុកស៊ើបអង្កេតអំពីមូលហេតុនៃករណីនាវាមុជទឹក Ara San Juan បាត់ខ្លួន កាលពី ៥ ខែមុន អំពីសកម្មភាពស្វែងរក និងការខិតខំប្រឹងប្រែងកំណត់មូលហេតុនៃករណីពោលខាងលើ។ លោក Aguad បានអះអាងថា៖ រដ្ឋាភិបាលអាហ្សង់ទីនបានប្រមូលគ្រប់ប្រភពកម្លាំងក្នុងអំឡុងពេលស្វែងរក នាវាមុជទឹក ARA San Juan ហើយនឹងបន្តអនុវត្តន៍ក្នុងរយៈពេលចាំចាច់ លុះត្រាដល់ពេលណាដែលស្វែករកឃើញនាវាមុជទឹកពោលខាងលើ។
សូមបញ្ជាក់ថា៖ នាវាមុជទឹក ARA San Juan បានចាកចេញពីកំពង់ផែមួយ ចំណុះ ខេត្ត Tierra del Fuego នាថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៧ ដោយមាននាវិកចំនួន ៤៤ នាក់ ដើម្បីវិលត្រឡប់មកមូលដ្ឋាននៅទីក្រុង Mar del Plata ប៉ុន្តែបានដាច់ការទាក់ទងនាព្រឹកព្រលឹមថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០១៧៕