រដ្ឋមន្ត្រីការពារជាតិអាមេរិកអញ្ជើញបំពេញទស្សនកិច្ចទៅកាន់អ៊ីស្រាអែល

Chia sẻ
(VOVWORLD) - លោក Lloyd Austin បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកចាត់ទុកសម្ព័ន្ធភាពរវាងអាមេរិកនិងអ៊ីស្រាអែលជាកត្តាដ៏សែនសំខាន់សម្រាប់សន្តិសុខក្នុងតំបន់។ 
រដ្ឋមន្ត្រីការពារជាតិអាមេរិកអញ្ជើញបំពេញទស្សនកិច្ចទៅកាន់អ៊ីស្រាអែល - ảnh 1រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin (រូបថត៖ AP)

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានអញ្ជើញទៅដល់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ១១ ខែមេសា ចាប់ផ្តើមដំណើរទស្សនកិច្ចក្នុងរយៈពេល ២ ថ្ងៃ ជាមួយនឹងរបៀបវារៈដោយផ្តោតសំខាន់ទៅលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់ប្រទេសអ៊ីស្រាអែល។

រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានជួបប្រជុំលើកដំបូងជាមួយសមភាគីអ៊ីស្រាអែលគឺលោក Benny Gantz ។ លោក Lloyd Austin បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកចាត់ទុកសម្ព័ន្ធភាពរវាងអាមេរិកនិងអ៊ីស្រាអែលជាកត្តាដ៏សែនសំខាន់សម្រាប់សន្តិសុខក្នុងតំបន់។ រីឯលោក Benny Gantz បានបញ្ជាក់ថាអ៊ីស្រាអែលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូគ្រប់ជ្រុងជ្រោយ ហើយនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហានៃប្រទេសអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ