រដ្ឋមន្ត្រីការពារជាតិ ស៊ូដង់ លោក Ahmed Awad Ibn Auf |
រីឯប្រធានសេនាធិការកងទ័ព ឧត្តមសេនីយ៍ Kamal Abdelmarouf ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សានេះ។ ទូរទស្សន៍រដ្ឋស៊ូដង់បានចុះផ្សាយរូបភាពដែលមន្រ្តីទាំងពីររូបនេះបានធ្វើសច្ចាប្រណិធានចូលកាន់តំណែងផងដែរ។ គួរ បញ្ជាក់ថា មុននោះកងទ័ពស៊ូដង់បានប្រកាសភាពអាសន្នក្នុងរយៈពេល ៣ ខែបន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតីស៊ូដង់ លោក Omar Al-Bashir ។ រដ្ឋមន្ត្រីការពារជាតិស៊ូដង់លោក Ahmed Awad Ibn Auf បានប្រកាសថាក្រុមប្រឹក្សាយោធានឹងគ្រប់គ្រងប្រទេសនេះក្នុងដំណាក់កាលផ្ទេរប្តូរដែលអូសបន្លាយក្នុង រយៈពេល ២ ឆ្នាំ មុនពេលរៀបចំការបោះឆ្នោតសកលផងដែរ។
ចំពោះស្ថានភាពយ៉ាងស្មុគស្មាញនេះ អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានអំពាវនាវឱ្យប្រទេសស៊ូដង់ផ្ទេរប្តូររដ្ឋអំណាចប្រកបដោយប្រជាធិបតេយ្យភាព និងឆ្លើយតបទៅនឹងសេចក្តីបំណងប្រាថ្នារបស់ប្រជាជនផងដែរ។ ក្នុងពេលនោះ សហភាពអាហ្វ្រិក (AU) បានរិះគន់ថាទង្វើររបស់កងទ័ពស៊ូដង់គឺជាការធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំប្រធានាធិបតី Omar Al-Bashir ព្រមទាំងអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាអត់ធ្មត់និងស្ងប់ចិត្តផងដែរ។
រីឯប្រទេសរុស្ស៊ីបានអំពាវនាវដល់ប្រជាពលរដ្ឋស៊ូដង់គួរឲ្យមានភាព"ស្ងប់ចិត្ត" ហើយសំដែងនូវក្តីសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមិនប៉ះពាល់ដល់អ្នកណាដែលឡើងកាន់អំណែងនៅប្រទេសស៊ូដង់នោះទេ៕