រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ីស្រាអែលគាំទ្រដំណោះស្រាយរដ្ឋពីរ

Chia sẻ

(VOVworld)-នាថ្ងៃទី៣០ឧសភា លោក Avigdor Lieberman បានស្បថចូលកាន់តំណែងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលនិងប្រកាសគាំទ្រចំពោះ

រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ីស្រាអែលគាំទ្រដំណោះស្រាយរដ្ឋពីរ - ảnh 1
រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ីស្រាអែលលោក Avigdor Lieberman (រូបថតៈ AFP)


(VOVworld)-នាថ្ងៃទី៣០ឧសភា លោក Avigdor Lieberman បានស្បថចូលកាន់
តំណែងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលនិងប្រកាសគាំទ្រចំពោះដំណោះស្រាយ រដ្ឋពីរសម្រាប់ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។​ លោក​Lieberman អតីត រដ្ឋមន្ត្រីក្រសួងការបទេសអីស្រាអែលគឺកាន់គោលមាគ៌ាជនជាតិ និងជាអ្នកនយោ បាយមានជំហររឹងមាំបំផុតរបស់អ៊ីស្រាអែល។ ហើយលោករូបនេះត្រូវបាននាយក
រដ្ឋមន្ត្រីលោក Benjamin Netanyahu តែងតាំងជារដ្ឋមន្ត្រីការពារជាតិជំនួសលោក
Moshe Yaalon បន្ទាប់ពីការដែលលោក Netanyahu ដណ្តើមបានការគាំទ្ររបស់
គណៈបក្ស Habayit Hayehudi ។

        ថ្លែងមតិបន្ទាប់ពីពិធីទទួកលដំណែងរបស់លោក Lieberman នាយករដ្ឋមន្ត្រី
Netanyahu បានឲ្យដឹងថាគោលគំនិតសន្តិភាពឆ្នាំ២០០២ ដោយសម្ព័ន្ធអារ៉ាប់នាំ
​ចេញនោះ មានកត្តាវិជ្ជមានដែលជួយកិច្ចចរចារមានចរិតលក្ខណៈស្ថាបនា ជាមួយប៉ាឡេស្ទីនងើបឡើងវិញ ហើយ អ៊ីស្រាអ៊ែលត្រៀមខ្លួនជាស្រេចចរចារ ជាមួយប្រទេសអារ៉ាប់នានា ដើម្បីពិនិត្យឡើងវិញគោលគំនិតពោលខាងលើ រួម
ទាំងគោលដៅ “រដ្ឋទាំងពីរសម្រាប់ជនជាតិទាំងពីរ”ទៀតផង៕

ប្រតិកម្មទៅវិញ