រដ្ឋមន្ត្រីការពារជាតិ EU ពិភាក្សាលើបញ្ហាអ៊ុយក្រែន

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ៣០ ខែសីហា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានរៀបចំសន្និសីទក្រៅផ្លូវការមួយនៅរដ្ឋធានីនៃសាធារណរដ្ឋឆែក។ 
រដ្ឋមន្ត្រីការពារជាតិ EU ពិភាក្សាលើបញ្ហាអ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការពារជាតិឆែក លោកស្រី Jana Cernochova ថ្លែងទៅកាន់សារព័ត៌មាន។ (ប្រភព៖ AFP/TTXVN)

ថ្លែងមតិនៅមុនសន្និសីទ រដ្ឋមន្ត្រីការពារជាតិឆែក លោកស្រី Jana Cernochova បានឲ្យដឹងថា ប្រធានបទសំខាន់បំផុតនៅក្នុងសន្និសីទគឺសង្គ្រាមនៅអ៊ុយក្រែន និងរបៀបដែលបណ្តាប្រទេស EU អាចជួយគាំទ្ររដ្ឋាភិបាលទីក្រុងគៀវ។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីការពារជាតិ EU នឹងពិភាក្សាអំពីស្ថានភាពនៅអឺរ៉ុប អាហ្រ្វិក និងតំបន់ផ្សេងទៀតផងដែរ។

ក្នុងពេលជាមួយគ្នានោះ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោ បាយការបរទេស និងសន្តិសុខ លោក Josef Borrell ការវាយតម្លៃថាស្ថានភាពនៅអ៊ុយក្រែនមិនទាន់មានភាពប្រសើរឡើងនោះឡើយ ហើយសហភាពអឺរ៉ុបនឹងបន្តផ្តល់ជំនួយទៅដល់ប្រទេសនេះ៕

 

ប្រតិកម្មទៅវិញ