រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម

Chia sẻ
នារសៀលថ្ងៃទី ១៨ កក្កដា រដ្ឋមន្ត្រីការបរទេស
វៀតណាម Pham Binh Minh បានជួបចរចារជាមួយ
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Marty M.Natalegawa ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារ
នៅវៀតណាម។
នារសៀលថ្ងៃទី ១៨ កក្កដា រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានជួបចរ
ចារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Marty M.Natalegawa ដែលកំពុងមានដំណើរ
ទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ ក្នុងជំនួបចរចារ រដ្ឋមន្ត្រីការបរទេស Pham
Binh Minh បានអះអាងថា៖ វៀតណាមនឹងបន្តគួបផ្សំ ជាមួយឥណ្ឌូណេស៊ីយ៉ាងជិតស្និទ
ក្នុងការបង្កើនតួនាទីស្នូលរបស់អាស៊ាននិងរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន
ផ្សេងៗទៀតជំរុញយ៉ាងខ្លាំងដំណើរការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥។ មាន
មតិផ្លាស់ប្តូរអំពីបណ្ដាបញ្ហាទាក់ទិន ដល់អាស៊ាន ក្នុងនោះមានបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រីការបរទេសទាំង ២ រូប បានចាត់ទុកថា៖ ក្នុងកាលៈទេសៈនាបច្ចុប្បន្ន តួនាទីស្នូល
របស់អាស៊ានចំពោះបញ្ហា ក្នុងតំបន់ត្រូវបានពង្រឹងនិងបង្កើនថែមទៀត។ រដ្ឋមន្ត្រី
ការបរទេស Pham Binh Minh បានលើកច្បាស់ថា៖
 “យើងខ្ញុំឯកភាពអំពីការបង្កើនតួនាទីស្នូលរបស់អាស៊ានក្នុងបញ្ហាទាំងអស់។ ជាពិសេស ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ពេលដែលអាស៊ានកំពុងឈានទៅកសាង សហគមន៍នាឆ្នាំ
២០១៥ បញ្ហាសាមគ្គីនិងតួនាទីរបស់អាស៊ានគឺកាន់តែសំខាន់។ បញ្ហា សមុទ្រខាងកើត
គឺជាបញ្ហាមួយក្នុងចំណោមការយកចិត្តទុកដាក់រួមរបស់ បណ្ដាប្រទេសជាសមាជិក
អាស៊ាន។ បណ្ដាប្រទេសជាសមាជិកអាស៊ានបានផ្លាស់ប្តូរ យោបល់អំពីបញ្ហានេះ
និងយើងខ្ញុំវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់ឥណ្ឌូណេស៊ីក្នុងបញ្ហា
នៅលើសមុទ្រខាងកើត”៕

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Marty M.Natalegawa (Image: Vietnamplus)


ប្រតិកម្មទៅវិញ