រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី៖ ទំនាក់ទំនងវៀតណាម-អូស្ត្រាលី ផ្អែក​លើ​ទំនាក់ទំនងមេត្រីភាព ការជឿទុកចិត្តជាយុទ្ធសាស្ត្រ

Chia sẻ
(VOVWORLD) -  លោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong បានប្រកាសអំពីកញ្ចប់ជំនួយថ្មី ដែលមានតម្លៃ ៩៤,៥ លាន AUD របស់ប្រទេសនេះសម្រាប់ការបន្សាំនឹងបម្រែបម្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០៣៤។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី៖ ទំនាក់ទំនងវៀតណាម-អូស្ត្រាលី ផ្អែក​លើ​ទំនាក់ទំនងមេត្រីភាព ការជឿទុកចិត្តជាយុទ្ធសាស្ត្រ - ảnh 1រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong (រូបថត៖ VNA)

មេត្រីភាព និងជំនឿជាក់ជាយុទ្ធសាស្ត្របានចាក់គ្រឹះសម្រាប់ទំនាក់ទំនងភាពជាដៃគូរវាងវៀតណាម និងអូស្ត្រាលី។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong ក្នុងសន្និសីទកាសែតកាលពីរសៀលម្សិលមិញ (ថ្ងៃទី ២២ សីហា) នៅទីក្រុងហាណូយ ក្នុងឱកាសដែលលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។

លោកស្រី Penny Wong មានបំណងចង់រក្សាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងអូស្ត្រាលី ហើយបានអះអាងថា ភាគីទាំងពីរកំពុងធ្វើការរួមគ្នា ដើម្បីលើកកំពស់ទំនាក់ទំនងទៅជាទំនាក់ទំនងភាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ អំពីកិច្ចសហប្រតិបត្តិការពហុភាគី លោកស្រីបានឲ្យដឹងថា ប្រទេសទាំងពីរចែករំលែកបំណងប្រាថ្នាអំពីតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព ហើយជាតំបន់ដែលអធិបតេយ្យភាពត្រូវបានគោរព ព្រមទាំងចែករំលែកការប្តេជ្ញា ចំពោះមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកស្រី Peny Wong បានសង្កត់ធ្ងន់ថា ក្នុងនាមជាផ្នែកមួយនៃអាស៊ាន វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ចំពោះអូស្ត្រាលី ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។ អូស្ត្រាលីបានទទួលស្គាល់ “សេដ្ឋកិច្ចទីផ្សារ” របស់វៀតណាម ហើយមានបំណងចង់ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

មុននេះកាលពីម្សិលមិញដដែល ក្នុងវេទិកាវិទ្យាសាស្ត្រ "៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី៖ កិច្ចសហប្រតិបត្តិការតំបន់ក្នុងពិភពលោកផ្លាស់ប្តូរ" លោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong បានប្រកាសអំពីកញ្ចប់ជំនួយថ្មី ដែលមានតម្លៃ ៩៤,៥ លាន AUD របស់ប្រទេសនេះសម្រាប់ការបន្សាំនឹងបម្រែបម្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០៣៤៕

ប្រតិកម្មទៅវិញ