រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ( រូបថត៖ IRNA/TTXVN) |
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ដំណោះស្រាយខាងនយោបាយនិងកិច្ចសន្ទនារវាងបក្សពួកនានានៅយេម៉ែនគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយវិបត្តិ។ ចាប់តាំងពីឆ្នាំ ២០១៥ មក យោងតាមសំណើរបស់រដ្ឋាភិបាលយេម៉ែន អារ៉ាប៊ីសាអូឌីតបានបង្កើតឡើងនិងដឹកនាំសម្ព័ន្ធមិត្តយោធាអារ៉ាប់ ដើម្បីប្រឆាំងនឹងក្រុមឧទ្ទាម Houthi ដែលទទួលគាំទ្រពីរដ្ឋាភិបាលនិរទេសរបស់ប្រធានាធិបតី Masour Hadi ដែលត្រូវបាន សហគមន៍អន្តរជាតិទទួលស្គាល់។ សង្គ្រាមនៅយេម៉ែនបានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវបានស្លាប់ និងរុញច្រាលប្រទេសនេះឲ្យធ្លាក់ចូលក្នុងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដោយមានប្រជាជនជាង ២៤ លាននាក់ស្មើនឹង ៨០% នៃចំនួនប្រជាជនប្រទេសនេះត្រូវការជំនួយជាបន្ទាន់ផងដែរ៕