រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif |
នៅលើបណ្តាញ Twitter លោក Zarif បានសរសេរថា "អ៊ីរ៉ង់បានរស់រានមានជីវិតអស់រយៈពេលមួយសហសវត្សរ៍ ខណៈដែលពួកឈ្លានពានបានខ្ទាត់ខ្ទាយចាកចេញទាំងអស់ហើយ។ នេះគឺជាការឆ្លើយតបរបស់រដ្ឋមន្ត្រីការបរទេស Zarif បន្ទាប់ពីប្រធានាធិបតីអាមេរិក Trump កាលពីថ្ងៃទី ១៩ ខែឧសភាបានសរសេរនៅលើបណ្តាញសង្គម Twitter ថា«ប្រសិនបើអ៊ីរ៉ង់ចង់ធ្វើសង្គ្រាម នោះនឹងជាការបញ្ចប់របស់ប្រទេសអ៊ីរ៉ង់ជាផ្លូវការ» ។ លោកក៏បានព្រមានទីក្រុងតេអេរ៉ង់ថា "កុំគំរាមកំហែងដល់ប្រទេសអាមេរិកម្តងទៀតឲ្យសោះ " ។ ទង្វើរខាងលើនេះបានប្រព្រឹត្តទៅ ក្នុងបរិបទ ដែលភាពតានតឹងកាន់តែកើនឡើងរវាងអាមេរិកនិងអ៊ីរ៉ង់ បន្ទាប់ពីលោក Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រមទាំងបញ្ចប់អភ័យឯកសិទ្ធចំពោះប្រទេសនិងតំបន់ដែនដីចំនួន៨ដែលនាំចូលប្រេងពីអ៊ីរ៉ង់៕