(VOVworld) – នាថ្ងៃទី ២៥ មករា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammed Javad Zarif បានឲ្យដឹងថា៖ អ៊ីរ៉ង់មិនលើកលែងលទ្ធភាពជួបចរចារជាមួយអាមេរិកនោះឡើយទោះជា ក្រោយពីការដែល អាមេរិកដំណើរការវាយប្រហារតាមជើងអាកាសសម្លាប់ឧត្តមសេនីយ Qassem Soleimani ក៏ដោយ។ ក្នុងការឆ្លើយបទសម្ភាសន៍មួយ លោក Javad Zarif បានសង្កត់ធ្ងន់ថា៖ អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចជួបចរចារជាមួយអាមេរិក ប៉ុន្តែ អាមេរិកត្រូវលុបចោលបទដាក់ទណកម្មតម្រង់ទៅលើ Tehran៕