ដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo |
លោក Pompeo នឹងបំពេញដំណើរទស្សនកិច្ចប្រទេសចំនួន ៥ រួមមាន៖ ស.ប.ប.ក ជប៉ុន វៀតណាម អេមីរ៉ាតអារ៉ាប់រួម (UAE) និងបែលហ្ស៊ិកចាប់ពីថ្ងៃទី ៥ ដល់ទី ១២ ខែកក្កដា។ យោងតាមសេចក្ដីប្រកាស់ពោលខាងលើបានលើកច្បាស់ថា៖លោក Pompeo នឹងបំពេញដំណើរទស្សនកិច្ចនៅព្យុងយ៉ាងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ កក្កដា ដើម្បីបន្តពិគ្រោះយោបល់ និងអនុវត្តន៍ការវិវឌ្ឍនានាដែលទទួលបាន បន្ទាប់ពីជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un នាថ្ងៃទី ១២ មិថុនាកន្លងទៅ នៅ សិង្ហបុរី។
នៅក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ កក្កដាខាងមុខ ប្រមុខក្រសួងការបរទេសអាមេរិក និងមានជំនួបជាមួយកម្មាភិបាលជាន់ខ្ពស់របស់វៀតណាម ដើម្បីពិភាក្សាអំពីការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទាំងស្រុង អាចត្រូតពិនិត្យបាន និងមិនអាចប្រែក្រឡាស់ ព្រមទាំងរាល់បញ្ហាទ្វេភាគី និងតំបន់ផ្សេងៗទៀតផងដែរ៕